UI_LongBanner

ថ្នាក់ដឹកនាំខេត្តកំពត ចុះពិនិត្យស្ថានភាពទឹក និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

56

កំពត៖ ដោយស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់រយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលអោយមានទឹកជំនន់ទឹកភ្លៀងជន់លិចឃុំ សង្កាត់មួយចំនួននៅស្រុកទឹកឈូ និងក្រុងកំពត ឈរលេីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ដោយមានការចង្អុលបង្ហាញផ្ទាល់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ដល់ក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនដែលកំពុងរងគ្រោះដោយសារបញ្ហាខាងលើនេះ។

នាព្រឹកថ្ងៃសៅរ៍ ១០កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថាភាពទឹក និងចែកមីជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិអណ្តូងជីម៉ឺន និងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ចំនួន១៤៤កេះ។

ដោយឡែកចំពោះប្រជាពលរដ្ឋនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលបានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាព នៅស្ថានីយ៍រថភ្លេីង ចំនួន៦០គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះចំនួន៦០គ្រួសារដែរ នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ឯកឧត្តមបានចែកជូននូវអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥គីឡូក្រាម មី៥កញ្ចប់ និងថវិកា៥០០០៛៕

អត្ថបទដែលជាប់ទាក់ទង
Open

Close