UI_LongBanner

កម្ពុជា នៅរយៈពេល៧ខែ ឆ្នាំ២០១៩ នាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបាន៣០ម៉ឺនតោនកើតឡើងតិចតួចប៉ុណ្ណោះ

29

ភ្នំពេញ៖ នៅរយៈពេល៧ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបាន៣០ម៉ឺនតោនកើតឡើងតិចតួចប៉ុណ្ណោះ។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែកក្កដា ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបាន៣០៨,0១៣តោន កើនឡើង៣.៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ មានចំនួន២៩៧,០៨០តោន។

បើតាមរបាយការណ៍ទិសដៅនាំចេញអង្ករ របស់កម្ពុជាច្រើនជាងគេ គឺប្រទេសចិន ដែលមានចំនួន១២៣,៣៦១តោន ខណៈដែលប្រទេសនេះ ផ្តល់កូតានាំចេញឲ្យកម្ពុជា រហូតដល់៤០ម៉ឺនតោនក្នុង១ឆ្នាំក៏ដោយ ក៏ការនាំចេញមិនទាន់សម្រេច បានតាមគោលដៅឡើយ។

ប្រទេសហគមន៍អឺរ៉ុប ធ្លាប់តែជាគោលដៅធំទី១ ប៉ុន្តែឥឡូវគោលដៅធំទី២ ដែលមានចំនួន១០៤,៧៥៦តោន បន្ទាប់ពីសហគមន៍នេះ បានសម្រេចគិតពន្ធនាំចេញអង្ករ របស់កម្ពុជារយៈពេល៣ឆ្នាំ (២០១៩-២០២១)។

អង្ករកម្ពុជាបានលក់ទៅក្នុងទីផ្សារប្រមាណ៥០ប្រទេសនៅលើពិភពលោក។ ដោយឡែកក្រុមហ៊ុននាំចេញអង្ករមានចំនួន៧៦ក្រុមហ៊ុន។ នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦០ម៉ឺនតោន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close