UI_LongBanner

មនុស្សយ៉ាងតិច២២នាក់ហើយបានស្លាប់ បន្ទាប់ពីព្យុះទីហ្វុង វាយប្រហារមកលើប្រទេសចិន

79

ចិន៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC បានឱ្យដឹងថា មនុស្សយ៉ាងតិច២២នាក់ហើយបានស្លាប់ បន្ទាប់ពីព្យុះទីហ្វុងឈ្មោះ Lekima បានវាយប្រហារមកលើប្រទេសចិន ដែលបង្ខំឱ្យមនុស្សជាងមួយលាននាក់ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។

អាជ្ញាធរចិនបានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺដោយសារតែបំណាក់ដី ដែលបង្កឡើងដោយព្យុះខាងលើ ខណៈមនុស្ស១០នាក់ទៀត ក៏បានបាត់ខ្លួនផងដែរ។ រីឯប្រជាជនចិនប្រមាណ២៥០,០០០នាក់ ដែលរស់នៅក្នុងទីក្រុងសៀងហៃ និង៨០០,០០០នាក់ នៅខេត្ត Zhejiang ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។

ព្យុះទីហ្វុង Lekima គឺជាព្យុះទីហ្វុងទី៩ហើយ ដែលកើតមានឡើងក្នុងឆ្នាំនេះ។ វាបានបោកបក់មកដល់ក្រុង Wenling នៃខេត្ត Zhejiang ឆ្នេរភាគអាគ្នេយ៍ប្រទេសចិន កាលពីថ្ងៃសៅរ៍ ជាមួយកម្លាំងខ្យល់១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីឆ្លងកាត់កោះតៃវ៉ាន់។ ព្យុះទីហ្វុងនេះ កំពុងបន្តឆ្ពោះទៅភាគខាងជើង រកទីក្រុងសៀងហៃ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close