UI_LongBanner

ពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត សំ ឃិតវៀន នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

59

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ១០កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារស្រាវជ្រាវ បឋម និក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៤ ជំនាញៈ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត សំ ឃិតវៀន ភេទប្រុស ក្រោមប្រធានបទ “វិធានច្បាប់ប្បវេណី និងសាសនានាសម័យកណ្ដាលនៅកម្ពុជា”។

ពិធីការពារនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅអគារលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៥រូបក្នុងនោះ ៖

១- បណ្ឌិតសភាចារ្យ ស៊ុំ ឈ៊ុប៊ុន ជាប្រធានគណៈកម្មការវាយតម្លៃ

២- សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង សមាជិក (សាស្ត្រចារ្យណែនាំ)

៣- សាស្ត្រាចារ្យបណ្ឌិត អិម វិបុល ជាសាស្ត្រាចារ្យវាយតម្លៃទី១

៤- សាស្ត្រចារ្យ បណ្ឌិត វ៉ាន់ ចន្ទតារា ជាសាស្ត្រាចារ្យវាយតម្លៃទី២

៥- សាស្ត្រចារ្យ បណ្ឌិត ឆេង វណ្ណារិទ្ធ ជាលេខាវិទ្យាសាស្រ្ត

CMA_LongBanner

និងសាស្ត្រាចារ្យ ឈឿន សម្បត្តិ តំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

សាស្ត្រាចារ្យណែនាំមានចំនួន ២រូប៖

១- សាស្ត្រចារ្យ បណ្ឌិត សាវ សុខ សមាជិក ជាសាស្រ្តាចារ្យណែនាំគោល

២- សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង ជាសាស្រ្តាចារ្យណែនាំរង។

ជាលទ្ធផល គណៈកម្មការបានសម្រេចឱ្យបេក្ខជនបណ្ឌិត សំ ឃិតវៀន បន្តការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត ក្រោមប្រធានបទ “វិធានច្បាប់ប្បវេណី និងសាសនានាសម័យកណ្ដាល” បន្តទៀត បន្ទាប់ពីមានការកែលម្អរតាមមតិយោបល់របស់គណៈកម្មការរួចមក។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋសាកលវិទ្យាល័យនានាក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close