UI_LongBanner

ពិតជាអាសូរខ្លាំងណាស់…បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ

176

ព្រះសីហនុ៖ វេលាម៉ោង ០៥:៣០ ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១១០-១១១ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ ០១គ្រឿងម៉ាក Honda C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ចិន សឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា មុខរបរ នាយកសាលាបឋមសិក្សាព្រៃប្រសឹទ្ធ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ លុះមកដល់ចំនុចខាងលើបានដួលម៉ូតូ ហើយក៏ត្រូវរថយន្តកិនចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រថយន្តបើករត់គេចបាត់ មិនស្គាល់ម៉ាករឺស្លាកលេខឡើយ ។

បច្ចុប្បន្នសាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close