UI_LongBanner

ព្យុះទីហ្វុងដ៏ខ្លាំងក្លា Lekima បង្កឱ្យមានការរអិលបាក់ដី ជាលើកទី២ នៅទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើត ប្រទេសចិន

39

ប៉េកាំង៖ នាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយឱ្យដឹងថា ព្យុះទីហ្វុងដ៏ខ្លាំងក្លា Lekima បានបង្កឱ្យមានការរអិលបាក់ដី ជាលើកទី២ នៅទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើត ប្រទេសចិន នៅវេលាម៉ោងប្រមាណ៨៖៥០នាទីយប់ (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យធ្វើឱ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។

គិតរហូតមកដល់ពេលនេះ ព្យុះទីហ្វុង Lekima បានសម្លាប់ជីវិតមនុស្ស ចំនួន៣២នាក់រួចមកហើយ នៅខេត្ត Zhejiang ភាគខាងកើត ប្រទេសចិន។

Lekima គឺជាព្យុះទីហ្វុងទី៩ហើយក្នុងឆ្នាំនេះ ដែលបានវាយប្រហារប្រទេសចិន ហើយវាត្រូវបានគេព្យាករណ៍ថា ជាព្យុះមួយក្នុងចំណោមព្យុះដែលខ្លាំងក្លាបំផុត ដែលវាយប្រហារភាគខាងកើត ប្រទេសចិន នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃអាទិត្យនេះ ព្យុះទីហ្វុងដ៏ខ្លាំងក្លានេះបានធ្វើឲ្យមនុស្ស៦.៥១លាននាក់ បានរងផលប៉ះពាល់ នៅខេត្ត Zhejiang, Jiangsu, Anhui, Shandong និងខេត្ត Fujian ព្រមទាំងទីក្រុង Shanghai ផងដែរ, នេះបើតាមទិន្នន័យទទួលបាន ពីក្រសួងគ្រប់គ្រងការសង្គ្រោះបន្ទាន់ចិន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close