UI_LongBanner

ព្រឹទ្ធសភាកម្ពុជា ប្រកាសទទួលសមាជិកព្រឹទ្ធសភាថ្មីចំនួន៣រូប ជំនួសសមាជិកដែលទទួលមរណភាព និងសុំលាលែងពីសមាជិកព្រឹទ្ធសភា

45

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា បានប្រកាសទទួលសមាជិកព្រឹទ្ធសភាថ្មីចំនួន៣រូប ជំនួសសមាជិកដែលទទួលមរណភាព និងសុំលាលែងពីសមាជិកព្រឹទ្ធសភា។

ការប្រកាសទទួលសមាជិកព្រឹទ្ធថ្មី បានធ្វើឡើងក្នុងសម័យវិសាមញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភាសរុប៥៦រូប។

សមាជិកព្រឹទ្ធសភាថ្មី សម្រាប់នីតិកាល ទី៤ ចំនួន០៣រូបនោះរួមមានដូចជា ៖

  • ១៖ ព្រះអង្គម្ចាស់ នរោត្តម ស្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជំនួសសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលបានសុំលាឈប់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។
  • ២៖ លោកញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) ជំនួសលោកឡាយ អ៉ីពិសិទ្ធ ដែលបានទទួលមរណភាព។
  • ៣៖ លោកឡោ ឆន ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) ជំនួសលោកស្រី ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាព។

សូមជម្រាបថាសមាជិកព្រឹទ្ធសភាថ្មី ដែលមានចែងក្នុងប្រការ១ ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close