UI_LongBanner

ប្រជាពលរដ្ឋរអ៊ូរគ្រប់គ្នា ក្នុងមួយសង្កាត់បារាយណ៍ព្រោះផ្លូវមួយខ្សែ ដែលពិបាកធ្វេីដំណេីយ៉ាងខ្លាំងជាង៣០ឆ្នាំមកហេីយ

241

តាកែវ៖ ប្រជាពលរដ្ឋរអ៊ូរគ្រប់គ្នា ក្នុងមួយសង្កាត់បារាយណ៍ព្រោះផ្លូវមួយខ្សែ ដែលពិបាកធ្វេីដំណេីយ៉ាងខ្លាំងជាង៣០ឆ្នាំមកហេីយ ដែលមិនមានមន្ត្រីពាក់ព័ន្ធណា ជួយឈឺឆ្អាលពីផលលំបាក់របស់ប្រជាពលរដ្ឋក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវខេត្តតាកែវឡេីង ។

ប្រជាពលរដ្ឋបានលេីកឡេីងថា ផ្លូវមួយខ្សែនេះចាប់ពីគល់ស្ពានចុថ្នល់រហូតដល់ ភូមិនធន់មន់ គឺមហាលំបាកខ្លាំងណាស់ ខែប្រាំងហុយនិងជង្ហុកធំៗ ខែវស្សាធ្លាក់ភ្លៀងរអិលដួលជាហូរហែរ ជាពិសេសសិស្សសាលាដែលពួកគាត់ត្រូវទៅរៀននៅវិទ្យាល័យតាកែវ ដែលត្រូវឆ្លងកាត់ផ្លូវមួយខ្សែនេះទាំងអស់ ។

គួរំលឹកដែរថា កាលពីពេលកន្លងទៅ សង្កេតឃេីញមានក្រុមហ៊ុនមួយបានដាក់គ្រឿងចក្រចូលឈួសឆាយផ្លូវ តែមិនបានប៉ុន្មានងដកគ្រឿងចក្រទៅវិញអស់បាត់ឈឹងដោយមិនដឹងមូលហេតុ រហូមកដល់សព្វថ្ងៃ ធ្វេីអោយផ្លូវមួយខ្សែនេះរឹតតែពិបាកជាមុនទៅទៀត ពីមុនគ្រាន់តែរអិលដួលអោយប្រឡាក់ទេ តែឥឡូវនេះរអិលធ្លាក់ស្រែតែម្ដង ។

ប្រជាពលរដ្ឋសូមសុំណូមពរ ដល់ ឯកឧត្ដម ស្រ៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សូមឯកឧត្ដមជួយដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បារាយណ៍ក្រុងដូនកែវ ខេត្តតាកែវទាំងមូលផង ព្រោះផ្លូវមួយខ្សែនេះ ពួកគាត់លំបាកជាង៣០ឆ្នាំមកហេីយ មិនដែលបានស្រួលក្នុងការធ្វេីដំណេីរម្ដងណាឡេីយ៕ដោយ៖ សារឿន

អត្ថបទដែលជាប់ទាក់ទង
Open

Close