UI_LongBanner

គ្រោះអគ្គិភ័យ កើតឡើងនៅផ្ទះមើលថែទាំកុមារមួយកន្លែង ស្ថិតក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងបានផ្តាច់ជីវិតក្មេងៗយ៉ាងហោចណាស់ចំនួន៥នាក់

31

អាមេរិក៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានឱ្យដឹងថា គ្រោះអគ្គិភ័យបានកើតឡើងនៅផ្ទះមើលថែទាំកុមារមួយកន្លែង ស្ថិតក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងបានផ្តាច់ជីវិតក្មេងៗយ៉ាងហោចណាស់ចំនួន៥នាក់។

ហេតុការណ៍ខាងលើបានកើតឡើង ក្នុងថ្ងៃអាទិត្យ (ពេលវេលានៅរដ្ឋនៅ Pennsylvania) ខណៈផ្ទះមើលថែទាំក្មេងដែលឆាបឆេះ ស្ថិតនៅក្រុងឈ្មោះ Erie ភាគខាងជើងរដ្ឋ Pennsylvania។ បើតាមប្រធានទីភ្នាក់ងារពន្លត់អគ្គិភ័យប្រចាំនៅទីនោះ នៅពេលភ្លើង បានឆាបឆេះឡើង គឺមានមនុស្សជាប់នៅក្នុងនោះជាច្រើននាក់។ សម្រាប់អ្នកមួយចំនួន ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។

ក្មេងតូចៗដែលបានបាត់បង់ជីវិត មានអាយុចន្លោះពី៨ខែ រហូតដល់៧ឆ្នាំ ខណៈមូលហេតុនៃការឆេះមិនទាន់ត្រូវបាន បញ្ជាក់ឱ្យដឹងច្បាស់នៅឡើយទេ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close