UI_LongBanner

រថយន្តហុីយ៉ាន់ដាយ១គ្រឿងបុកកិនម៉ូតូ zoomer x មួយគ្រឿងបណ្ដាលឱ្យស្ដ្រីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយមន្ទីព្យាបាលដឹងទៅសង្គ្រោះភ្លាមៗ

58

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយ១គ្រឿងបានបុកនឹងកិនម៉ូតូzoomer x មួយគ្រឿងខណៈដែលបុរសម្នាក់នឹងស្ដ្រីម្នាក់ជាប្ដីប្រពន្ធកំពុងតែជិះម៉ូតូឌុបគ្នានោះបណ្ដាលឱ្យប្ដីរងរបួសស្រាលចំណែកវិញប្រពន្ធត្រូវបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមន្ទីព្យាបាលដឹងទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១នឹង៣០នាទីថ្ងៃ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រចំណុផ្លូវបំបែកជាបួនដែលស្ថិតនៅក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់នឹងស្ដ្រីម្នាក់នោះជាអ្នកប្ដីប្រពន្ធបានជិះម៉ូតូម៉ាកzoomer x មួយគ្រឿងពាក់ស្លាក
លេខភ្នំពេញ១FZ-៧០៧៩ធ្វើដំណើរពីទិសខាងជើងមកទិសខាងត្បូងលុះមកដល់ចំណុចផ្លូវបំបែកជាបួននោះស្រាប់តែមានរថយន្តហុីយ៉ាន់ដាយ១គ្រឿងពាក់ស្លាកលេខភ្នំពេញ៣D-២២៣៦ធ្វើដំណើរពិសខាងត្បូងមកទិសខាងជើងលុះដល់ចំណុចផ្លូវបំបែកជាបួនរថយន្តខាងលើបានបត់មកខាងឆ្វេងបម្រុងឡើងទៅទិសខាងលិចក៏បានជ្រុលបុកម៉ូតូនឹងកិនម៉ូតូខាងលើយ៉ាងពេញទំហឹងបណ្ដាលឱ្យប្ដីរងរបួសស្រាលចំប្រពន្ធត្រូវបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីព្យាបាលភ្លាមៗ ចំណែកតៃកុងរថយន្តហុីយ៉ាន់ដាយខាងលើនេះបានរត់បាត់ស្រមោលភ្លាមៗចេញពីកន្លែងកើតហេតុបាត់ទៅបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយមកសមត្ថមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានគូសវាស់វែងរួចបានយករយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ផ្លូវគាក់ខណ្ឌដង្កោដើម្បីដោះស្រាយទៅតាមនីតិវិធី៕ដោយ៖ ចំរើន

អត្ថបទដែលជាប់ទាក់ទង
Open

Close