UI_LongBanner

អ៊ីរ៉ង់ ព្រមានថាសង្រ្គាមនឹងផ្ទុះឡើង បើសិនជាអ៊ីស្រាអែល ចូលរួមក្នុងបេសកម្មយោធារបស់ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់ឈូងសមុទ្រពែក

68

 

តេហេរ៉ង់៖ នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន RT បានឱ្យដឹងថា មេបញ្ជាការកងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Alireza Tangsiri បានព្រមានថាសង្រ្គាមនឹងផ្ទុះឡើង បើសិនជាអ៊ីស្រាអែល ចូលរួមក្នុងបេសកម្មយោធារបស់ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់ឈូងសមុទ្រពែក។

ការព្រមានខាងលើរបស់លោក Tangsiri កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អ៊ីស្រាអែល បានស្ម័គ្រចិត្តផ្ដល់ជំនួយផ្នែកស៊ើបការណ៍សំងាត់ដល់ក្រុមចំរុះអន្តរជាតិដឹកនាំ ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ មេបញ្ជាការរូបនេះបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«រាល់សកម្មភាព ឬវត្តមានខុសច្បាប់របស់អ៊ីស្រាអែលនៅក្នុងដែនទឹកនៃឈូងសមុទ្រពែក អាចនឹងបង្កទៅជាសង្រ្គាម»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែលអ៊ីរ៉ង់ព្រមានពីសង្រ្គាមបែបនេះ។ ពោលគឺ កាលពីខែកក្កដា កន្លងទៅ ទីក្រុងតេហេរ៉ង់ ក៏ធ្លាប់បានព្រមានដែរថាបើសហរដ្ឋអាមេរិក ហ៊ាន បើកការវាយប្រហារណាមួយលើខ្លួន នោះអ៊ីស្រាអែលនឹងត្រូវកម្ទេចត្រឹមតែពេលកន្លះម៉ោង ប៉ុណ្ណោះ ក្រោមកណ្ដាប់ដៃយោធាអ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close