UI_LongBanner

ជនជាតិចិន ស្រវឹងស្រាឈប់ដេកកណ្តាលផ្លូវ គេស៊ីផ្លេដាក់ញយពេញខឹកបើករថយន្តរយ៉ែថយក្រោយបុករះម៉ូតូកង់បីឥណ្ឌា ម៉ូតូ និងរថយន្តមួយគ្រឿង

141

ភ្នំពេញ៖ បុរសជនជាតិចិនស្រវឹងស្រាម្នាក់បើកហាយលែនឌ័រមួយគ្រឿងបែកកង់កណ្តាលផ្លូវឈប់ដេកខណៈផ្លូវកំពុងមានកាកកផ្ទះខឹងនិងគេបើកមកពីក្រោយស៊ីផ្លេដាក់ញយពេញខឹកបើករថយន្តរយ៉ែថយក្រោយបុករះម៉ូតូកង់បីឥណ្ឌា ម៉ូតូ និងរថយន្តមួយគ្រឿងរងការខូចខាតតែមកបង្កឱ្យអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ស្ថិតននៅចំណុចមុខផ្សារ ស្ទឹងមានជ័យ(ចាស់) តាមបណ្តោយផ្លីវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការនេះបានឱ្យដឹងថា មុនកើតគេឃើញបុរសជនជាតិចិនខាងលើស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AM-7206ធ្វើដំណើរទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុរថយន្តបានបែកកង់ខាងមុខខាងឆ្វេងនៅចំកណ្តាលផ្លូវដោយមិនបានបើកមកអៀបចិញ្ចើមផ្លូវហើយដេកធ្វើប្រងើយដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍នោះទេលុះមកដល់ម៉ោងកើតហេតុអ្នកដំណើរកំពុងធ្វើចរាចរណ៍តាមដងផ្លូវខណៈកំពុងមានកាកកស្ទះដោយឃើញរថយន្តឈប់ចំកណ្តាលផ្លូវផងនោះបាននាំគ្នាសុីផ្លេដាក់ជាច្រើនលើកស្រាប់តែជនជាតិចិនរូបនោះខឹងគេសុីដាក់ញយពេកបានបើករថយន្តរយ៉ែថយក្រោយទៅបុករះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1HH-4454និងម៉តូឌ្រីមសង់ស៊េរី០១៩ពណ៌មួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ1N-0203និងរថយន្តព្រូសពណ៌មួគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-3705ខណះកំពុងបើកមកក្រោយស្របទិសដៅគ្មាបណ្តាលឱ្យរងការខូចខាត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាមចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការដោះស្រាយាគ្នាទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close