UI_LongBanner

មានអ្នកកាងឱ្យទៀត! សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនបុរសពីរនាក់ ករណីសង្ស័យស្រាប់តែលចមុខអ្នកកាង

423

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែឃើញបុរសពីរនាក់ជិះម៉ូតូមួយគឿងដោយមានកាសង្ស័យបានហៅឱ្យឈប់តែបុរសពីរនាក់ទាំងពីរនាក់ខាងលើមិនឈប់ត្រូវសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបានភ្លាមៗស្រាប់តែលេខមុខយុវជនម្នាក់ស្លៀកសុីវិលអះអាងថាខ្លួនជាសមត្ថកិច្ចមកកាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅចំណុចចុងស្ពានអាសផ្សារដីហុយខាងកើត តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ខបានប្រាប់ថា មុននិងធ្វើការឃាន់ខ្លួនបុរសទាំងពីរនាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងប្រកាំនៅប៉ុស្តិ៍២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណៈនោះក៏ឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៩ពណ៌ខ្មៅពាក់ស្លាកលលេខភ្នំពេញ1GS-2428ធ្វើដំណើរទិសដៅពីជើងទៅត្បូងខណៈនោះកម្លាំងសមត្ថកិច្ចកំពុងប្រចាំកានិងល្បាតឃើញមានកាសង្ស័យបានហៅឱ្យឈប់តែបុរសទាំងពីរនោះមិនឈប់តាមសមត្ថកិច្ចហៅនោះទេបែជានាំគ្នា បើកម៉ូតូរត់ពេញខណ្ឌសែនសុខ ហើយសមត្ថកិច្ចបានដេញតាមពីក្រោយរហូតមកឃាត់ខ្លួនបាននៅចំណុចកើតហេតុខាងលើបានភ្លាមៗស្រាប់លេចមុខយុវជនម្នាក់ស្លៀកពាក់ស៊ីវិល មកអះអាងខ្លួនថាជាសមត្ថកិច្ចជិះម៉ូតូមួយគ្រឿងម៉ាកសង់០១៩ស្លាកលេខ1N-9405មក កាងឱ្យបុរសពីរនាក់ដែរសមត្ថកិច្ចឃាន់ខ្លួននោះសូមឱ្យត្រឡប់ទៅផ្ទះវិញតែសមត្ថកិច្ចមិនព្រម។ រួចបានដេញយុវជនដែរមកកាងនោះឱ្យចូលផ្ទះបាត់។

បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនបុរសពីរទាំងនាក់ខាងលើនិងម៉ូតូមួយគ្រឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្ត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close