UI_LongBanner

ថ្នាក់ដឹកនាំខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកកំពង់ត្រាច

37

កំពត៖ ព្រឹក ថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានសាខាកាកបាទក្រហមខេត្ត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ អាជ្ញាធរស្រុក បានអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅភូមិដើមចារ និងភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គ.ក្រ មី ០១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ០៦ដប ស្ករស ០១គ.ក្រ និងថវិកា សរុប ១,៧៥០,០០០រៀល ដោយ មួយគ្រួសារទទួលបាន៥០.០០០‌រៀល។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភ ថវិកាសរុប១លានរៀល ដល់យុវជនកាកបាទក្រហមចំនួន១០នាក់ អ្នកស្ម័គ្រចិត្តចំនួន២នាក់ និង កងកម្លាំង ប្រជាការពារ ៨៨នាក់ ដោយម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល។

បន្ទាប់មក ថ្នាក់ដឹកនាំខេត្តកំពត និង កម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ អាជ្ញាធរស្រុក បានបន្តដំណើចុះពិនិត្យ ទីតាំងបាក់ទំនប់ប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាសរុប ២,៩០០,០០០រៀល ជូនដល់ប្រជាពលរដ្ឋរងគ្រោះ សរុប១៤៥គ្រួសារ ដោយមួយគ្រួសារទទួលបានថវិកា២ម៉ឺនរៀល៕ដោយ៖ HSP

អត្ថបទដែលជាប់ទាក់ទង
Open

Close