UI_LongBanner

រថយន្តដឹកដីផ្ដាច់ជីវិត កម្មករសំណង់ម្នាក់និង២នាក់ ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ

59

ភ្នំពេញ៖ រថយន្តដឹកដីផ្ដាច់ជីវិត កម្មករសំណង់ម្នាក់និង២នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ខណៈដែលសម្រាកពីការងារសំណង់ ជិះម៉ូតូឌុបគ្នា៣នាក់ឪពុក កូន និងក្មួយ ត្រូវបានរថយន្តដឹកដីបេីកបរក្នុងល្បឿនលឿន មកផ្ដាច់ជីវិតបុរសវ័យចំណាស់ ម្នាក់ និង២នាក់ទៀតត្រូវជាកូននិងក្មួយរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ កេតុមេលា(ពេទ្យ១៧៩) ។

ហេតុការដ៏រន្ធត់នេះ បានកេីតឡេីងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ស្ថិតតាមផ្លូវប៉េតុង ក្នុងបុរី(ហាយលែន) ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រៅយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពកន្លែងកេីតហេតុ បានឱ្យដឹងថា បន្ទាប់ពីសម្រាកពីការងារសំណង់ពេលថ្ងៃត្រង់ បានចេញទៅទិញអីហូបដោយជិះម៉ូតូសង់016ពណ៌ខ្មៅពាក់ស្លាលេខស្វាយរៀង1I-6881 បេីកបរដោយយុវជនម្នាក់ត្រូវជាក្មួយ និងម៉ូតូខ្ទិចទាំងស្រុង ចំណែកសពមានឈ្មោះ រស់ ប៊ន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាងសំណង់និងកូនរបស់សពជិះពីក្រោយ ក្មួយជានាក់បេីក។

ពេលមកដល់ចំណុចកេីតហេតុ ត្រូវបានថយន្តដឹកដីធនធំគមានស្លាកលេខបុកអូសចំងាយជិត១០០ម ពីចំនុចបុកបណ្ដាលឱ្យ បុរសវ័យចំណាស់ឈ្មោះ ស់ ប៊ន បានស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ ចំណែកក្មួយនិងកូនរងរបួសធ្នន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យតាមរថយន្តេការសំណង់ភ្លាមៗ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់នងធ្វេីការទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ មកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយ ចំណែកសពត្រូវបានបប្អូនដឹកយកទៅធ្វេីបុណ្យនៅឯស្រុកកំណេីត ភូមិជ្រុងពពេល ឃុំរៀម ស្រុករមាសហែក ខេត្តស្វាយរៀង៕ដោយ៖ សារឿន

អត្ថបទដែលជាប់ទាក់ទង
Open

Close