UI_LongBanner

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បង្ហាញមុខជនសង្ស័យដែលធ្វេីសកម្មភាពកាច់កញ្ចក់រថយន្តក្នុងរាជធានីភ្នំពេញ

29

ភ្នំពេញ៖ ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា លួច(ស្លាកលេខរថយន្ត)យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃទី១៣.០៨.២០១៩ចាប់ពីម៉ោង០១ម៉០០នាទីរំលងអាធ្រាតរហូតដល់ម៉ោង០៦ម៉០០នាទីទាបភ្លឺកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបើកកិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៥នាក់នៅចំណុចផ្លូវលេខ១៧៨មុខក្លោងទ្វារចូលវត្តកោះភូមិ៥សង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនគឺ៖

  • ១.ឈ្មោះសាត វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។
  • ២.ឈ្មោះធឿន ប៊ុនថេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។
  • ៣.ឈ្មោះរ៉ុត ខ្លឹមពិដា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
  • ៤.ឈ្មោះឡេង រ៉ាវុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។
  • ៥.ឈ្មោះផើម យ៉ាងភូម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបានរួមមាន៖
.ស្លាកលេខរថយន្តមានលេខ ភ្នំពេញ2 AE 2757 ចំនួន០២។
.ឧបករណ៍កូនសោរសំរាប់ដោះស្លាកលេខរថយន្តមួយចំនួន។
.ម៉ូតូមួយគ្រឿងម៉ាកICON ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1U 3625 ។

+ទិសដៅបន្តកំលាំងយើងកំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួក សកម្មភាពដែលបានប្រព្រឹត្តកន្លងមកនិងធ្វើការស្រាវជ្រាវរកអ្នកទទួលទិញស្លាកលេខរថយន្ត(ទទួលផលចោរកម្ម) ព្រមទាំងកសាងសំណុំរឿងតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close