UI_LongBanner

មិនឱ្យជន់លិចដោយទឹកភ្លៀងយ៉ាងមិច បើម្ចាស់ដីធ្វើរបងកាត់ទទឹងអូរបែបនឹង 

107

ព្រះសីហនុ៖ កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ០៥និង០០នាទី ប្រជាពលរដ្ឋរអ៊ូរទាំ ខណៈទឹកភ្លៀងកំពុងតែជន់លិច និងរងគ្រោះដោយសារទឹកលិចប៉ុណ្មានថ្ងៃនេះ ដោយហេតុនេះប្រជាពលរដ្ឋបានសុំណូមពរ ទៅម្ចាស់ដីដែរបានសាងសង់របងកាត់ទទឹងលើអូនោះ ជួយរុះរើរបងដែរសាងសង់កាត់ទទឹងលើអូចេញវិញផង ទីតាំងស្ថិតនៅក្នុង ភូមិ០៥ សង្កាត់ លេខ០៤ ក្រុងព្រះសីហនុ ។

យោងតាមសម្ដីប្រជាពលរដ្ធបន្តប្រាប់ក្រុមការងារ CHN New ទៀតថា ទីតាំងខាងលើនេះគឺពួកគាត់រស់នៅចំនួន ១០ ឆ្នាំ ហើយ រួមទាំងរបងខាងលើនេះគឺសាងសង់រំលោភទៅលើអូជាយូឆ្នាំមកហើយ ប៉ុន្តែប្រជាពលរដ្ឋនិយាយបញ្ជក់ទៀតថា ហាក់បីដូចជាមិនឃើញអាជ្ញាធរនៅភូមិឃុំសង្កាត់ខាងលើចុះធ្វើការអន្តរាគមន៍សោះ ទាំងដែលបច្ចុប្បន្ននេះប្រជាពលរដ្ធកំពុងរងគ្រោះជំនន់ទឹកភ្លៀង ដោយកត្តានេះហើយទើបប្រជាពលរដ្ឋបានសំណូមពរទៅដល់លោកអភិបាលខេត្តថ្មីឲ្យជួយយអន្តរាគមន៍នៅក្នុងករណីនេះផង បើមិនដូចឈ្នេះទេពួកគាត់និងប្រឈមមុខនឹងលិចលង់ជាលើកទី ២ នៅថ្ងៃខាងមុខជាមិនខាន៕ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close