UI_LongBanner

ប្រតិបត្តិការក្ដៅ ចាប់ជនជាតិជាង១០០នាក់ទៀត ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែត

77

ព្រះសីហនុ៖ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែត (VOIP) របស់ ក្រុមសង្គមងងឹតជាជនជាតិចិន ចំនួន១២៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការតាមបង្ក្រាបបានជាបន្ដបន្ទាប់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ ។ បើតាម សមត្ថកិច្ច ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋានរបស់លោក សហការនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលចិន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅពីរទីតាំង ដោយទីតាំងទី១ នៅអាគារ៥ជាន់ ស្ថិតក្នុងក្រុម២៦ ភូមិ២ សង្កាត់០៤ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យចំនួន១១៧នាក់ ស្រី០៩នាក់។ ក្នុងនោះត្រូវតាមដីកា ចំនួន៥៣នាក់ អត់ត្រូវតាមដីកា ស្រី១២នាក់។ ទីតាំងទី២-វីឡាតឿរ៉ូយ៉ាល់ព្រីនសេស អាសយដ្ឋានក្រុម៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន១៥នាក់ ស្រី០២នាក់។ បច្ចុប្បន្នកំពុងរៀបចំឯកសារដើម្បីបញ្ជូន ជនសង្ស័យទាំង១២៧នាក់នេះ មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close