UI_LongBanner

រងរបួសធ្ងន់២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្រុងកំពង់ឆ្នាំង

47

កំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងរថយន្តTAKOMA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២B ៧៧៧៤ និងម៉ូតូ ម៉ាក់ហុងដា ស្លាកលេខ កំពង់ឆ្នាំង ១D ៥០៥៩ បានកើតទ្បើងនៅម៉ោង ១២.៣០នាទី រំលងអាធ្រាតឈានចូលដល់ថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០១៩លើផ្លូវជាតិលេខ៥ត្រង់ចំណុចមុខធានាគារABAឋិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បណ្ដាលឱ្យនារី២នាក់ដែលជិះម៉ូតូ រងរបួសធ្ងន់ធ្ងរ ជនរងគ្រោះទីមួយមានឈ្មោះ លន់ សុភា ភេទ ស្រីអាយុ ៣១ឆ្នាំ រស់នៅ ភូមិអំពិលពាម ឃុំខ្នា ស្រុកពួក ខេត្តសៀមរាបរបួសធ្ងន់បាក់ដៃបាក់ជើងនិងបាក់ក្តោងច្រមុះ។ ទីពីរមានឈ្មោះ សួន សុផាត ហៅអាមួយ ភេទស្រី រស់នៅ ត្រពំាងចិសារ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង របួសធ្ងួន់ត្រង់ក្បាល។

ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close