UI_LongBanner

មុខសញ្ញាគ្រឿងញៀន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

64

ភ្នំពេញ៖ កាលថ្ងៃទី១៤ ខែសីហា ២០១៩ វេលាម៉ោង២០ៈ១៥នាទី ចំណុចផ្លូវជាតិលេខ៥ ក្រុមទី១៣ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កំលាំងចំរុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបានដាក់ការសង្ស័យជន០២នាក់ ជិះម៉ូតូមួយគ្រឿងហើយបានឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀនមួយកញ្ចប់ ឧបករណ៍ជក់មួយចំនួន ជនសង្ស័យ មានឈ្មោះ៖
១/ឈ្មោះឌួង ប៊ុនថនភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅ ផ្ទះ ជួល សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិសែនជ័យ រាជធានី ភ្នំពេញ
មុខរបរ កម្មករ ។
២/ឈ្មោះឌួង ទ្រី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួលភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មុខរបរជាងម៉ាសុិនត្រជាក់។

សម្ភារដកហូតមាន៖
-ក្រាមសរថ្លាចំនួន ០១កញ្ចប់តូច ។
-ម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AY០៧០៨ ។
-ទូរស័ព្ទ ចំនួន ០២ គ្រឿង ម៉ាក ណូគារមួយគ្រឿង ម៉ាកសុិមធែល ។
-ប្រាក់ រៀល ចំនួន ៣៥០០រៀល ឧបករសំរាប់ជក់ថ្នាំញៀនមួយចំនួន។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរ យកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតីវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close