UI_LongBanner

ក្រសួងអប់រំ ក្រើនរំលឹកជាថ្មី ដល់បេក្ខជនប្រឡង បាក់ឌុប សូមទៅពិនិត្យឈ្មោះ កុំបីអាក់ខាន ដើម្បីងាយស្រួលប្រឡង នៅថ្ងៃស្អែកនេះ !

71

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់ខ្លួន បានក្រើនរំលឹកជាថ្មី ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ២០១៩ សូមទៅពិនិត្យលេខតុ លេខបន្ទប់ នៅមណ្ឌលប្រឡង នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ កុំបីអាក់ខាន។

ការជំរុញឲ្យបេក្ខជនទៅពិនិត្យមើលលេខតុ លេខបន្ទប់នេះ ដើម្បីងាយស្រួលសម្រាប់ការប្រឡងនៅថ្ងៃទី១៩ ខែសីហាស្អែកនេះ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤,៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី៦០,៤២១នាក់។

ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ មាន១,៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២,៣៤១នាក់ ស្រី៣៥,១៣៦ នាក់ មាន២,៩១៥ បន្ទប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close