UI_LongBanner

ក្រុមប្រឹក្សាយោធាស៊ូដង់ និងគណបក្សប្រឆាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «ចែកអំណាច» មួយសំដៅបិទបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសស៊ូដង់

43

ស៊ូដង់៖ នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC បានឱ្យដឹងថា ក្រុមប្រឹក្សាយោធាស៊ូដង់ និងគណបក្សប្រឆាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «ចែកអំណាច» មួយ សំដៅបិទបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសស៊ូដង់ អស់រយៈពេលជា ច្រើនខែមកនេះ។

យោងតាមកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ក្រុមប្រឹក្សា មួយនឹងត្រូវបានបង្កើតឡើង ដោយក្នុងនោះមានសមាជិក៦ នាក់មកពីគណបក្សប្រឆាំង និង៥នាក់ មកពីក្រុមប្រឹក្សាយោធាស៊ូដង់ ដែលនឹងដឹកនាំប្រទេសរហូតដល់ការបោះឆ្នោតមួយត្រូវបានធ្វើឡើង។ បន្ថែមពីលើនេះ ទាំងគណបក្សប្រឆាំង និងយោធាក៏បានឯកភាព គ្នាផងដែរក្នុងការផ្លាស់ប្ដូរវេនប្រធានក្រុមប្រឹក្សានេះ ជារៀងរាល់បីឆ្នាំម្ដង ខណៈនាយករដ្ឋមន្ត្រី ស៊ីវិលម្នាក់អាចនឹងត្រូវបានតែងតាំងនៅសប្ដាហ៍ក្រោយ។

ប្រទេសស៊ូដង់ បានធ្លាក់ចូលក្នុងវិបត្តិនយោបាយ និងបាតុកម្មតវ៉ាដ៏ហិង្សា រយៈពេល ជាច្រើនខែមកហើយ បន្ទាប់ពីអតីតប្រធានាធិបតីស៊ូដង់ លោក Omar al-Bashir ត្រូវបានគេ ទម្លាក់ពីអំណាចកាលពីខែមេសា កន្លងទៅ។ ចំណែកឯ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខាងលើ ធ្វើឡើងក្រោមវត្តមាននាយករដ្ឋមន្ត្រីអេត្យូពី អេហ្ស៊ីប និងប្រធានាធិបតីស៊ូដង់ខាងត្បូង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close