UI_LongBanner

ដោយសារតែខឹងរឿងបម្រើសេវាកម្មយឺតពេក អ្នករត់តុម្នាក់ក្នុងភោជនីយដ្ឋានមួយកន្លែង នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានភ្ញៀវ ម្នាក់បាញ់សម្លាប់ 

122

ប៉ារីស៖ នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC បានឱ្យដឹងថា អ្នករត់តុម្នាក់ក្នុងភោជនីយដ្ឋានមួយកន្លែង នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានភ្ញៀវ ម្នាក់បាញ់សម្លាប់ ដោយសារតែខឹងរឿងបម្រើសេវាកម្ម sandwich យឺតពេក។

យោងតាមប៉ូលិសបារាំង ការស៊ើបអង្កេតមួយលើករណីឃាតកម្មនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី អ្នករត់តុជាបុរសម្នាក់ ត្រូវបានភ្ញៀវខ្លួនឯងបាញ់សម្លាប់កាលពីល្ងាចថ្ងៃសុក្រ (ម៉ោងនៅប៉ារីស) ក្នុង ភោជនីយដ្ឋានមួយ ស្ថិតនៅតំបន់ Noisy-le-Grand នៃភាគខាងកើតទីក្រុងប៉ារីស។

ក្រោយបាញ់សម្លាប់អ្នករត់តុជាបុរសខាងលើ មានអាយុ២៨ឆ្នាំ ជនសង្ស័យបានរត់ គេចខ្លួនដោយសុវត្ថិភាព។ រីឯក្រុមការងាររថយន្ដសង្រ្គោះបន្ទាន់ ក៏បានធ្វើព្យាយាមជួយសង្រ្គោះ អ្នករត់តុនេះដែរ ប៉ុន្តែជាអកុសល រូបគេបានស្លាប់នៅនឹងកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close