UI_LongBanner

ស្រ្ដីម្នាក់ បានផ្ញើរសារទៅប្ដីរបស់ខ្លួនរួចក៏លោតសម្លាប់ខ្លួនពីលើផ្សារទំនើប Aeon Mall នៃអគារជាន់ទី៥ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

156

ភ្នំពេញ៖ ស្ត្រីម្នាក់ បានឈ្លោះគ្នាជាមួយប្តី រួចក៏បានផ្ញេីសារទៅប្តីរបស់ខ្លួន មុននឹងលោតសម្លាប់ខ្លួនពីលេីចំណតរថយន្តជាន់ទី៥ នៃអគារផ្សារទំនេីប Aeon Mall ២ ខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។

ហេតុការណ៍ ភ្ញាក់ផ្អើល នេះបានកេីតឡេីងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៩ ដែលស្ថិតនៅខាងកេីតចំណតរថយន្តជាន់ទី៥ ផ្សារទំនេីប Aeon Mall ២ ផ្លូវបេតុង ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌ សែនសុខ បានប្រាប់ភ្នាក់ងារ CHN ឱ្យដឹងថា ស្ត្រីរងគ្រោះខាងលេីមានឈ្មោះ សុខ អេង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ១០ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានបន្តឱ្យដឹងទៀតថា នៅមុនពេលកេីតហេតុ ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១០និង៤០នាទីព្រឹក កម្លាំងសមត្ថកិច្ចរបស់យេីងបានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកថា មានករណីប្រទះឃេីញមនុស្សស្រីម្នាក់ បានលោតសម្លាប់ខ្លួនពីលេីចំណតរថយន្តជាន់ទី៥ នៃអគារផ្សារទំនេីប Aeon Mall ២ ខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានចុះមកដល់ទីតាំងកេីតហេតុ រួចក៏រាយការណ៍ទៅផ្នែកជំនាញខណ្ឌ និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិចិយ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីឲ្យចុះមកដល់កន្លែងកេីតហេតុ ធ្វេីការត្រួតពិនិត្យសាកសពរបស់ស្ត្រីរងគ្រោះខាងលេី។

ក្រោយមក សមត្ថកិច្ចជំនាញ បានចុះ មកដល់កន្លែងធ្វេីការត្រួតពិនិត្យទៅលេីសាកសពរបស់ស្ត្រីរងគ្រោះខាងលេី ដោយបានរកឃេីញទូរស័ព្ទដៃ មួយគ្រឿង ម៉ាក សាំងសុង ដែលមានលេខទូរស័ព្ទ 012 77 62 06 ហេីយសមត្ថកិច្ចបានស្រាវជ្រាវ ក៏ឃេីញ ឆាតរបស់ស្ត្រីរងគ្រោះឆាតជាមួយប្តី ។

បើតាមសំដីក្រុមគ្រួសារស្ត្រី បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលេីមានជំងឺសរសៃប្រសាទ ប្រមាណ ជាង ១ឆ្នាំមកហើយដោយមុនពេលធ្វើអត្តឃាតស្ត្រីរងគ្រោះបានផ្ញេីសារឆាតទៅប្តី របស់ខ្លួនថា «អូនលាហេីយ ជាតិក្រោយជួបគ្នា» រួចក៏លោតសម្លាប់ខ្លួនឯងតែម្តង។

បច្ចុប្បន្នសពស្ត្រីរងគ្រោះខាងលេី ត្រូវសមត្ថកិច្ចធ្វេីការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯវត្ត សន្សំកុសល៕ដោយ៖ ចំរើន

អត្ថបទដែលជាប់ទាក់ទង
Open

Close