UI_LongBanner

សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកក្រោមស្ពានជ្រោយចង្វា

61

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកក្រោមស្ពានជ្រោយចង្វា ដោយមានសភាពហើម ស្អុយ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩៖១០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

សពជនរងគ្រោះមានឈ្មោះ ហឿន សាបឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង មានស្រុកកំណើតនៅ ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេប្រទះឃើញសាកសពបុរសខាងលើ បានអណ្តែតទឹកនៅកណ្តាលទន្លេ ក៏មានខាងទូកអ្នកនេសាទខ្មែរឥស្លាម បានអូសសពយកមកកៀនច្រាំង ដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមសម្តីក្រុមគ្រួសារសពបានឱ្យដឹងថា ជនរងគ្រោះមិនដែលមានរឿងរាវជាមួយអ្នកណានោះទេ ហើយជនរងគ្រោះបានធ្វើសកម្មភាពលោតទឹកពីលើស្ពានជ្រោយចង្វា តាំងពីថ្ងៃទី១៦មកម្លេះ រហូតមកទុលនិងព្រឹកថ្ងៃទី១៨នេះ ទើបក្រុមគ្រួសាររកឃើញ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close