UI_LongBanner

ទស្សនាទិដ្ឋភាពទូទៅ នៃការប្រឡងបាក់ឌុប ឆ្នាំ២០១៩ នៅទូទាំងប្រទេស (Photo inside)

58

ភ្នំពេញ៖ ដូចការគ្រោងទុក ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជិត១២ម៉ឺននាក់។

តាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។

ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។

ក្រៅពីមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញបើកវិញ្ញាសារប្រឡង ដូចបណ្តាឆ្នាំកន្លងទៅនោះ នៅតាមបណ្ដាខេត្តវិញ គេឃើញមានវត្តមានថ្នាក់ដឹកនាំខេត្ត អមដំណើរដោយមន្ដ្រីពាក់ព័ន្ធ ក៏បានអញ្ជើញបើកហិបវិញ្ញាសារនេះផងដែរ។

CMA_LongBanner

រហូតមកដល់ម៉ោងនេះ គឺដល់ពេលកំណត់នៃការចាប់ផ្ដើមដំណើរការប្រឡងហើយ សម្រាប់ព្រឹកថ្ងៃដំបូង ដោយថ្នាក់វិទ្យាសាស្ដ្រ ប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា មានរយៈពេល៦០នាទី និងថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថាន មានរយៈពេល៦០នាទីដូចគ្នា។

ដោយឡែក សម្រាប់ស្ថានភាពសន្ដិសុខវិញ គេសង្កេតឃើញថា កម្លាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរ បានចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដោយមិនមានអ្វីរាំស្ទះដល់ដំណើរការប្រឡងនោះឡើយ៕

ខាងក្រោមនេះ ជាទិដ្ឋភាពទូទាំងនេះដំណើរការប្រឡង នៅទូទាំងប្រទេស៖

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close