UI_LongBanner

អាណោចអាធ័មណាស់! ស្លាប់ទាំងគ្រួសារ​ ឪពុក​ ម្តាយនិងកូនស្រីអាយុ១២ឆ្នាំ​ មិនទាន់ដឹងមូលហេតុ…

316

ព្រះសីហនុ៖វាពិតជារឿងមហាសោកសង្រេងពន់ពេកណាស់ដោយសារតែមួយគ្រួសារមានគ្នា០៣នាក់ត្រូវាបានស្លាប់ទាំងអស់ប្ដីប្រពន្ធនិងកូនស្រីហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ត្រង់ចំណុចក្រោយផ្សារពាណិជ្ជកម្មស្ថិតក្នុងភូមិ០៣សង្កាត់លេខ០២ក្រុងព្រះសីហនុ។

ទាក់ទិនទៅនឹងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះប្អូនស្រីខាងប្រពន្ធបានអោយដឹងថានៅមុនកើតហេតុទូរស័ព្ទមកបងស្រីក្នុងបំណងបបួលទៅហូបអាហារនៅខាងក្រៅប៉ុន្តែនៅពេលដែលរូបគាត់តេមករកបងស្រីជាច្រើនលើកច្រើនសារតេមិនចូលហើយក៏សម្រេចចិត្តមកហៅបែរជាគ្មានការឆ្លើយតបពេលនោះសាច់ញាតិជនរងគ្រោះបានរកអ្នកជិតខាងនិងប្តឹងសមត្ថកិច្ចឲ្យជួយគាស់ទ្វារដើម្បីចូលទៅមើលតើមានរឿងអ្វីប៉ុន្តែនៅពេលបើកទ្វាររួចហើយរឿងរ៉ាវដ៏រន្ធតមួយបានកើតឡើងដោយឃើញបងថ្លៃនិងក្មួយបានដេកស្លាប់ទៅហើយឯបងស្រីនៅមានដង្ហើមទើបកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែជាអកុសលស្ត្រីប្រពន្ធត្រូវបានស្លាប់នៅមន្ទីពេទ្យ។

ប្រភពពីសាច់ញាតិដដែលបានអោយដឹងថាជនរងគ្រោះទាំង០៣រួមានឪពុកមានឈ្មោះលីខេងភេទប្រុសអាយុ៤៣ឆ្នាំមុខរបរម៉ៅការ(ស្លាប់) នឹងកូនស្រីឈ្មោះលីស៊ីវឈីងភេទស្រីអាយុ១២ឆ្នាំមុខរបរសិស្ស(ស្លាប់) ម្តាយឈ្មោះម៉ីងចាន់ផលភេទស្រីអាយុ៤១មុខរបរអ៊ុតសក់កំពុងពេទ្យសង្គ្រោះនៅពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក)

ដោយឡែកយោងតាមប្រភពអ្នកជិតខាងក៏បានបង្ហើបអោយដឹងថាចំពោះផ្ទះកើតហេតុនេះគេពុំបានឃើញបើកទ្វាតាំងពីព្រឹកមកម្លេះប៉ុន្តែគេពុំបានចាប់ងារម្មណ៏ថាមានរឿងអ្វីកើតឡើងនោះទេ។

ជុំវិញករណីស្លាប់មួយគ្រួសារពុំមានប្រភពណាមួយណាថាបណ្តាលមកពីអ្វីនៅទេសមត្ថកិច្ចជំនាញលោកកំពុងធ្វើកោសលវិច័យដើម្បីរកមូលហេតុដែលបណ្តាលជនរងគ្រោះស្លាប់ទាំងគ្រួសារបែបនេះ។ដោយវ៉ើនកញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close