UI_LongBanner

លិខិតមិត្តអ្នកអាន៖ ភាពអត់ធ្មត់បានឆ្លងកាត់បន្ទាត់ក្រហម

61

ភ្នំពេញ៖ ភាពគឃ្លើនល្មើសច្បាប់ មួលបង្កាច់ បរិយារកេរ្តិ៍ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ ទណ្ឌិត សម រង្ស៊ី ត្រូវតែបង់តម្លៃខាងផ្នែកផ្លូវច្បាប់។ នៅថ្ងៃទី២០ ខែសីហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាដន្លងសពនាយឧត្តមសេនីយ៍ ហុក ឡងឌី និងលោកឌី វិជ្ជា កូនប្រុសបង្កើតនាយឧត្តមសេនីយ៍ហុក ឡងឌី បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលាការបារាំងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈកាលដែលទណ្ឌិតសម រង្ស៊ី បានចោទប្រកាន់និងមួលបង្កាចដោយគ្មានមូលដ្ឋានទាក់ទងនឹងការស្លាប់របស់នាយឧត្តមសេនីយ៍ហុងឡងឌី។

រឿងក្តីនៅតុលាការបារាំងនេះបានធ្វើឱ្យ សម រង្ស៊ី វ័ណ្ឌកកាន់តែខ្លាំងនឹងច្បាប់ខណៈពាក្យបណ្តឹងជាច្រើន នៅកម្ពុជាកុំរួតរឹតខ្លួន ហើយពេលនេះមានសំណុំរឿងប្រឆាំងនឹងខ្លួននៅប្រទេសបារាំងទៀតដោយសារតែ ទង្វើបំពានច្បាប់ និងអណ្តាតឥតឆ្អឹងចេះតែហារស្តីគ្មានគិតពិចារណ។

ការឈានមកដល់ការសម្រេចចិត្តប្តឹងប្តល់នេះក៏ព្រោះតែភាពអត់ធ្មត់ដែលសម្តេចតែងតែមានចំពោះជនរួមជាតិរបស់សម្តេចបានឆ្លងកាត់បន្ទាត់ក្រហមពោលគឺអស់ការអត់ធ្មត់ហើយ។

សេចក្តីប្រកាសព័ត៌មានជូនដំណឹងអំពីការដាក់ពាក្យណ្តឹង សម រង្ស៊ី បានលើកឡើងថា «តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់សម្តេចតេជោ ដែលតែងតែអន់ឱននិងអនុគ្រោះ សណ្តោសប្រណីចំពោះជនរួមជាតិរបស់សម្តេច, សម្តេចតេជោ មិនចង់ប្តឹងបុគ្គល សម រង្ស៉ី នោះទេ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងជាមូលហេតុដែលនាំឲ្យសម្តេចតេជោ បានសម្រេចចិត្តប្តឹងបុគ្គលម្នាក់ដែលជាជនរួមជាតិរបស់សម្តេច។ តុលាការបារាំង នឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការរំលោភបំពាន លើដែននៃសេរីភាពបញ្ចេញមតិ»

តាមរយៈសារខាងលើនេះបញ្ជាក់ឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន គឺជាបុគ្គដែលតែងតែអត់ ឱន និងសណ្តោសប្រណៃជនរួមជាតិសម្តេចហើយពេលខ្លះដល់ដៃគូនយោបាយប្រកួតប្រជែងរបស់ខ្លួន ផងដែរ។ ទណ្ឌិត សម រង្ស៊ី ផ្ទាល់ដែលតែងតែព្យាយាមវាយផ្តួលសម្តេចតេជោ ហ៊ុន សែន គ្រប់កាលៈទេ សៈតែងតែទទួលបាននូវការសណ្តោសប្រណៃពីសម្តេចតេជោ ហ៊ុន សែន ជាច្រើនលើករួចមកហើយនៅ ឆ្នាំ ២០០៥ ម្តងនិងនៅឆ្នាំ ២០១៣ ម្តងទៀត។

សម្តេចតេជោបានបង្កើតវប្បធម៌សន្ទនាដើម្បីលុបបំបាត់ ទ្រឹស្តី«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ហើយរហូតដល់សម្តេចបានបង្កើតវប្បធម៌សន្ទ នារបាងគ្រួសារត្រកូលហ៊ុន និងត្រកូលសម ថែមទៀត។ ប៉ុន្តែចរិតធម្មជាតិជាប់សែស្រឡាយជនក្បត់ជាតិ និងជនចង្រៃជាតិ សម រង្ស៊ី បានបំផ្លាញវប្បធម៌សន្ទនាដ៏ក្មេងខ្ចីដោយប្រើប្រាស់វិធីសាស្ត្រចាប់ដៃជាន់ជើង សម្តេចតេជោ ហ៊ុន សែន ហើយក៏មិនដែលឱ្យតម្លៃចំពោះគុណធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះ ខ្លួនឡើយ។ សម រង្ស៊ី បានសុំទោសសម្តេចតេជោ ហ៊ុន សែន ជាច្រើនលើកនិងទទួលស្គាល់ខ្លួនឯងថាជាមនុស្សល្ងង់ ចោទប្រកាន់សម្តេចតេជោដោយគ្មានភស្តុតាង ប៉ុន្តែជនទុច្ចរិត សម រង្ស៊ី បានលេបពាក្យសម្តីរបស់ខ្លួនដោយគ្មានអៀនខ្មាស បំពាននូវសម្តីសារភាពរបស់ខ្លួន និងថែមទាំងប្រមាថ ដោយគ្មានគុណធម៌ចំពោះសម្តេចតេជោ ហ៊ុន សែន។ នេះគឺជាចរិតរបស់ជនគ្មានគុណធម៌ និងតម្លៃខាង សីលធម៌ និងសច្ចៈធម៌ដូចជា សម រង្ស៊ីនេះ។

CMA_LongBanner

ប៉ុន្តែពេលនេះអ្វីដែលទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តដោយបំពានច្បាប់ ក្បត់គុណធម៌ចំពោះអ្នកដែលធ្លាប់សណ្តោសប្រណីដល់ខ្លួន និងប្រមាថចំពោះបុគ្គលដែលតែងតែអន់ឱននិងអនុគ្រោះ សណ្តោសប្រណីចំពោះជនរួមជាតិខ្លួន។ សម រង្ស៊ី នឹងអាម៉ាសមុខកាន់តែខ្លាំងចំពោះទង្វើខ្វះសីលធម៌និងល្មើសច្បាប់របស់ខ្លួន ហើយសម រង្ស៊ី នឹងចាញ់ក្តីយ៉ាងអាម៉ាស់បំផុតនៅចំពោះមុខតុលាការបារាំក្នុងសំណុំរឿងមរណភាពរបស់នាយឧត្តមសេនីយ៍ ហុក ឡងឌី ក៏ដោយសារតែសម រង្ស៊ី បានចោទគ្មានមូលដ្ឋានមកលើ សម្តេចតេជោ ហ៊ុន សែន និងមួលបង្កាច់ចំពោះឧត្តមសេនីយ៍ ឌី វិជ្ជា។

សម រង្ស៊ី ធ្លាប់តែដើរអួតក្អេងក្អាង ចោទប្រកាន់ដោយគ្មានមូលដ្ឋានផ្តេសផ្តាសមកលើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ឥឡូវត្រូវតែឆ្លើយនៅចំពោះមុខតុលាការបារាំង។

សម រង្ស៊ី អាចរត់គេចចេញពីការអនុវត្តច្បាប់នៅកម្ពុជា ប៉ុន្តែមិនអាចរត់គេចពីការអនុវត្តច្បាប់នៅប្រទេសបារាំងបានឡើយ។ នៅពេលនេះ សម រង្ស៊ី ពិតជាទ័លច្រកមែនទែនហើយ ពេលដែលខ្លួនជាប់ជំពាក់ដោយសំណុំរឿងទាំងនៅចំពោះមុខតុលាការកម្ពុជា និងតុលាការបារាំង ហើយអាជីពនយោបាយ ត្រូវបានបញ្ឈប់ជាមួយនឹងការបាត់បង់ការគាំទ្រពីជនបរទេសនិងជនជាតិខ្មែរក៏ព្រោះតែការភូតកុហកនិងបោកប្រាស់មិនចេះចប់មិនចេះហើយរបស់ខ្លួន។ ដោយសារតែ សម រង្ស៊ី មិនបញ្ឈប់ការរំលោភច្បាប់ ឥឡូវនេះដល់ពេលស្នើឱ្យតុលាការបារាំងចាត់ការជនក្បត់ជាតិរូបនេះពីបទបរិហារកេរ្តិ៍ជាសាធារណៈ ហើយសង្ឃឹមថា សម រង្ស៊ី នឹងមិនរត់គេចខ្លួនពីតុលាការបារាំងមកជ្រកកោននៅកម្ពុជាដូចដែលខ្លួនបាន និងកំពុងរត់គេចខ្លួនពីតុលាការកម្ពុជាទៅពួនសម្ងំនៅប្រទេសបារាំងឡើយ។

ទំនងពេលនេះ សម រង្ស៊ី កំពុងតែភ័យស្លន់ស្លោរចំពោះពាក្យបណ្តឹងពីរផ្សេងគ្នារបស់សម្តេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ ឌី វិជ្ជា ដាក់ក្នុងពេលតែមួយប្តឹងចំពោះខ្លួន។ ធ្លាប់តែអួតក្អេងក្អាងប្រមាថអធិ បតេយ្យភាពជាតិខ្មែរ វាយប្រហារប្រព័ន្ធតុលាការកម្ពុជាតាមអំពើចិត្ត ប៉ុន្តែឥឡូវនេះ បណ្តឹងបានមកដល់ មាត់ទ្វារចូលផ្ទះសម រង្ស៊ី នៅស្រុកបារាំង។ តើសម រង្ស៊ី នឹងមានលេសអ្វីតវ៉ាទៀត។ រហូតមកទល់នឹង ពេលនេះ មានរយៈពេលជាច្រើនម៉ោងរួចមកហើយ ទណ្ឌិត សម រង្ស៊ី ដែលរងបណ្តឹង ២ ទៀតនៅចំពោះ មុខតុលាការបារាំងមិនទាន់ចេញមកបូរបាច់នោះទេ។ ប៉ុន្តែទំនងជា សម រង្ស៊ី ដឹងថារឿងក្តីលើកនេះពិតជា ធ្វើឱ្យខ្លួននិងក្រុមគ្រួសារអាម៉ាសយ៉ាងខ្លាំង ហើយសម រង្ស៊ី ទំនងនឹងគ្មានក្តីសង្ឃឹមឈ្នះក្តីពីរនេះឡើយ ព្រោះអ្វីដែលសម រង្ស៊ី បានចោទប្រកាន់គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ចោទតាមតែនឹក ឃើញ និងយល់សប្តិដើម្បីមហិច្ឆតានយោបាយរបស់ខ្លួន។ យើងសង្ឃឹមថា សម រង្ស៊ី នឹងមានភាពក្លាហានគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងតុលាការបារាំង៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៩

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close