UI_LongBanner

នៅព្រឹកនេះ គណបក្សប្រជាជនកម្ពុជា រៀបចំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

35

ភ្នំពេញ៖ នេះបើតាមលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ គណបក្សប្រជាជនកម្ពុជា រៀបចំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់ រួមទាំងតំណាងគណបក្ស មកពីក្រសួងស្ថាប័ន និងមូលដ្ឋានមួយចំនួនផងដែរ។

CMA_LongBanner

លោកបញ្ជាក់ថា ក្នុង១ឆ្នាំៗ គណបក្សប្រជាជនកម្ពុជា មានកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍២ដង ដែលកិច្ចប្រជុំនេះ បានកំណត់ទិសដៅគណៈកម្មាធិការសម្រាប់រយៈពេល ៦ខែ ហើយនឹងត្រួតពិនិត្យវាយតម្លៃលើអ្វីដែល គណបក្សបានអនុវត្តរយៈពេល ៦ខែកន្លងមក។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច ដែលបានឈ្នះក្នុងការបោះឆ្នោត ៥អាណត្តិរួចមកហើយ។ គណបក្សដ៏ធំមួយដាច់គេមួយនេះ មានសមាជិកគណៈកម្មាធិការ កណ្តាលចំនួន ៨៦៥នាក់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close