UI_LongBanner

កម្លាំងជំនាញកំពុងបញ្ជូនគ្រឿងចក្រចំនួន៣គ្រឿង វាយកំទេចអាគារកំពស់៦ជាន់ដែលត្រូវអគ្គិភ័យឆាបឆេះ

47

ភ្នំពេញ៖ ខណៈពេលនេះកម្លាំងជំនាញកំពុងបញ្ជូនគ្រឿងចក្រចំនួន៣គ្រឿងវាយកំទេចអាគារកំពស់៦ជាន់ដែលត្រូវអគ្គិភ័យឆាបឆេះប្រេះស្រាំទាំងស្រុងអស់រយៈពេលជាច្រើនម៉ោង។

រហូតមកដល់ពេលនេះក៏មានវត្តមានឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយរួមនិងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងតែឈរបញ្ជាកម្លាំងជំនាញផ្ទាល់នៅចំណុចកើតហេតុខាងលើ។

គួបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយបានកើតឡើងនៅទីតាំងសិប្បកម្មផលិតពូកមួយកន្លែងស្ថិតនៅផ្លូវបេតុងភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មូលហេតុឆ្លងចរន្តអគ្គីសនី ម្ចាស់ទីតាំងខាងលើបានបញ្ជាក់ប្រាប់ថាទំហំដែលខូចខាតសរុបជាទឹកសរុបជាងបីលានកន្លះដុល្លាសរដ្ឋអាមេរិច៕

អត្ថបទដែលជាប់ទាក់ទង
Open

Close