UI_LongBanner

របួសធ្ងន់ស្រាល៣នាក់ ក្នុងហេតុការណ៍រថយន្ត២គ្រឿងបុកគ្នានៅស្រុកមោងឬស្សី

27

បាត់ដំបង៖ យ៉ាងហោចណាស់មនុស្ស០៣នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត០២គ្រឿង បុកគ្នាកាលពីវេលាម៉ោង ០៦និង១០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ238-239 ស្ថិតនៅចំណុចក្រុមទី១៥ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឬស្សី។

លោក ម៉ៅ ហ៊ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឬស្សីបានអោយដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងរវាងរថយន្តម៉ាកISUZUZ ប្រភេទដឹកទំនិញធុនធំពាក់ស្លាកលេខ ព្រះសីហនុ3A-2042 អ្នកបើរបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។

ចំណែករថយន្តម្ខាងទៀតម៉ាកលុចស៊ីស LEXUS470 ធុនទេសចរណ៍ពាក់ស្លាកលេខភ្នំពេញ 2P.1256 អ្នកបើកបរឈ្មោះ រើន សារ៉ន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសធ្ងន់និងអ្នករួមដំណើរពីរនាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។

CMA_LongBanner

ប្រភពចេញពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកISUZUZUខាងលើ បើកបរក្នុងទិសដៅពីកើតទៅលិច(ពីភ្នំពេញមកបាត់ដំបង)លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្តម៉ាកLEXUS470ក្នុងទិសដៅច្រាស់គ្នាបណ្តាលធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើងរបួសធ្ងន់ស្រាល់ទាំង០៣នាក់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ដោយឡែកមធ្យោបាយរយន្តទាំង០២គ្រឿងត្រូវបានវាស់វែងធ្វើកំណត់ហេតុរួចអូសយកទៅរក្សាទុកនៅអធិការដ្ខាននគរបាលស្រុកមោងឬស្សីដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close