UI_LongBanner

ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយជាពិសេសបងប្អូនរស់ខេត្តកោះកុង និងខេត្តព្រះសីហនុ សូមមានការប្រុងប្រយ័ត្ន

75

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនសេក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះថា បើយោងតាមការតាមដានស្ថានភាពធាតុអាកាសជាប់បន្តសង្កេតឃើញថា៖

-ជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយលើកម្ពុជា។ ខណៈខ្យល់មូសុងនិរតីបាននឹងបង្កើនឥទ្ធិពល។

-ព្យុះទី១២ ឈ្មោះ ប៉ូដុល (PODUL) ក្រោយពីឆ្លងកាត់នៅលើហ្វីលពីនភាគខាងជើង ចច្ចុប្បន្នស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ បន្ទាប់មកព្យុះនេះនឹងធ្វើដំណើរតម្រង់ទៅកោះហៃណាំភាគខាងក្រោម មុននឹងទៅដល់ភាគខាងក្រោមហាណូយ (វៀមណាម) នៅថ្ងៃទី៣១ ខែសីហា រួចទើថមថយឥទ្ធិពលជាបណ្តើៗក្នុងទឹកដីឡាវ៕

ព័ត៌លម្អិតសូមអានសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹកដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង
Open

Close