UI_LongBanner

អបអរសាទរ! ឥស្សរជនឆ្នើមចំនួន ២រូប ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

103

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពីធី ផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជា ជូនឥស្សរជនឆ្នើមចំនួន ២រូប នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន និងលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា។

ឥស្សរជនទាំង២រូប ដែលត្រូវផ្ដល់ជូនរួមមាន៖

១-ផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនឯកឧត្ដម ណាច ទ្រី នូវសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជា ផ្នែក «នីតិសាស្រ្ត»។

២-ផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនលោកឧកញ៉ា វង្ស ប៊ុនហេង នូវសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជា ផ្នែក «ធុរកិច្ច»។

ការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសខាងលើនេះ មានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

CMA_LongBanner

គូរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕ កែកម្រួលដោយៈ Lay Fudin

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close