UI_LongBanner

លិខិតមិត្តអ្នកអាន៖ ស្ម័គ្រស្លាប់ប្តូរយក១០០ដុល្លារ ដើម្បីការពារស្រមោល សម រង្ស៊ី ?

88

ភ្នំពេញ៖ នេះពិតជារឿងគួរឲ្យហួសចិត្តនិងឈឺចាប់ខ្លាំងណាស់សម្រាប់សកម្មជនអ្នកគាំទ្រ សម រង្ស៊ី កាលបើបានដឹងអំពីផែនការ ទុច្ចរិតប្រកបដោយការមាក់ងាយជីវិតសកម្មជនរបស់ខ្លួនពី សំណាក់លោក សម រង្ស៊ី។

តាមរយៈព័ត៌មានបែកធ្លាយចេញពីមនុស្សជំនិតៗ របស់ សម រង្ស៊ី នៅក្រៅស្រុកនិងជាពិសេសអ្នកនៅក្នុងស្រុកដែលតែងតែមក រួមតុហូបកាហ្វេជជែកពិភាក្សាគ្នាអំពីបញ្ហាសង្គមនិងនយោបាយជាមួយខ្ញុំជាញឹកញាប់ ធ្វើអោយខ្ញុំក្តាប់បាននូវព័ត៌មានអំពីផែនការ អមនិងទទួលលោក សម រង្ស៊ី ។

មនុស្សជំនិតជាមួយ សម រង្ស៊ី ដែលកូនគាត់ទើបត្រឡប់មក ពីប្រទេសម៉ាឡេស៊ីវិញបាន ទម្លាយប្រាប់ខ្ញុំកាលពីយប់មិញនិងព្រឹកនេះថា លោក សម រង្ស៊ី កំពុងរៀបចំផែនការ ជ្រើសរើស សកម្មជននិងជនដៃដល់ដែលស្ម័គ្រស្លាប់ជំនួសខ្លួនក្នុងមួយខេត្ត ត្រឹម១០០នាក់ជាថ្នូរនឹងការផ្តល់ទឹកប្រាក់១ម៉ឺនដុល្លារ សម្រាប់ខេត្តនីមួយៗ ពោលគឺសកម្មជនស្ម័គ្រស្លាប់ម្នាក់នឹងទទួលបាន លុយឧបត្ថម្ភ ១០០ដុល្លារពីលោក សម រង្ស៊ី នៅក្នុងបេសកកម្មស្ម័គ្រស្លាប់ជំនួសគាត់ នៅថ្ងៃទី ៩ វិច្ឆិកាខាងមុខនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា សកម្មជនដែលត្រូវលោក សម រង្ស៊ី ជ្រើសរើសទាំងនោះនឹងត្រូវគេប្រើឲ្យចេញមុខបង្កចលនាវឹកវរក្នុងប្រទេសនៅថ្ងៃ៩ វិច្ឆិកា ដែលលោក សម រង្ស៊ី ប្រកាសថានឹងវិលចូលស្រុកវិញ។ ផែនការរើសអ្នកស្ម័គ្រស្លាប់នេះត្រូវបាន សម រង្ស៊ី ចាត់តាំងខ្សែបណ្តាញពីក្រៅប្រទេស ហើយឲ្យបណ្តាញរបស់ខ្លួននៅក្នុងប្រទេសជាអ្នកទទួលអនុវត្ត។ សកម្មជនជាច្រើនដែលបានចេញទៅទទួលផែនការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះបានសំដែងការខឹងសម្បារ និងការហួសចិត្តយ៉ាងខ្លាំងជាមួយលោក សម រង្ស៊ី ដោយនាំគ្នាលាន់មាត់និងគ្រវីក្បាលស្ទើរដាច់ថា «មិនគួរលោកប្រធានប្រមាថជីវិត កូនចៅដល់ម្លឹងសោះ ! គាត់អោយលុយ១០០ដុល្លារ ជាថ្នូរនឹងការយកជីវិតទៅការពារនិងស្ម័គ្រស្លាប់ជំនួសលោកប្រធាន?»

ដោយសារតែទប់កំហឹងចំពោះការប្រមាថជីវិតបែបនេះមិនបាន ទើបបានជាសកម្មជនស្នូលដែល បានទៅទទួលផែនការក៏ដូចជា មុខសញ្ញាមួយចំនួនដែលគេបានទាក់ទងជួលអោយស្ម័គ្រស្លាប់ការពារលោក សម រង្ស៊ី នោះបានទម្លាយរឿងសម្ងាត់នេះចេញមកក្រៅ។

ទន្ទឹមនឹងនោះ ក៏នៅមានមនុស្សដែលស្ថិតក្នុងខ្សែបណ្តាញរបស់ លោក សម រង្ស៊ី ក៏បានលួចខ្សឹបប្រាប់ខ្ញុំដោយក្តីឈឺចាប់ផងដែរ ដោយពួកគេបានសម្តែងនូវការ
តក់ស្លុតជាពន់ពេកពេលឃើញទង្វើប្រមាថអាយុជីវិតមនុស្សពី សំណាក់មេដឹកនាំខ្លួនបែបនេះ។

ខ្ញុំគិតចុះគិតឡើងទៅ លោក សម រង្ស៊ី នេះពិតជាមិនព្រមបោះបង់ចោលនូវរបៀបធ្វើនយោបាយដោយយកពលរដ្ឋជាចំណាប់ខ្មាំងហើយយកសកម្មជនខ្លួនជាឈ្នាន់ និងជារបាំងការពារខ្លួនដូចលោក កឹម សុខា និយាយ មែន។

លើសពីការប្រមាថអាយុជីវិត សកម្មជនរបស់ខ្លួនដោយផ្តល់តម្លៃត្រឹម ១០០ដុល្លារសម្រាប់ជីវិតមនុស្សម្នាក់នោះទៅទៀត ខ្ញុំយល់ថា សកម្មភាពដែលរៀបចំ ចាត់ចែងដោយលោក សម រង្ស៊ី និងគូកនគាត់នេះ ក៏ជាផែនការធ្វើអំពើភេរវកម្មដ៏ធំមួយ សំដៅផ្តួលរំលំរដ្ឋាភិបាលភ្នំពេញផងដែរ។ ទង្វើនេះ ពិតជាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិក៏ដូចជាធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម ហើយពិតជាអាចឈានដល់អំពើហិង្សាបង្ហូរឈាមនិងការបាត់បង់ជីវិតមនុស្សទៀតផងដោយជៀសមិនរួច។

ហេតុអ្វីបានជាខ្ញុំហ៊ានអះអាង យ៉ាងដូច្នេះ? ពីព្រោះ លោក សម រង្ស៊ី បានប្រើលុយពី បរទេសដើម្បីឲ្យជ្រើសរើសអ្នកស្ម័គ្រស្លាប់ និងអ្នកហ៊ានប្រើអំពើហឹង្សាជាពិសេសគឺពួកជន ដៃដល់ឲ្យចេញមុខបង្កើតឧប្បទ្ទវហេតុដើម្បីដុតស្ថានការណ៍អោយក្តៅតាមយុទ្ធសាស្ត្រ និងយុទ្ធវិធីនៃបដិវត្តពណ៌។ ហើយទង្វើបែបនេះទៀតសោត គឺគ្មានអ្វីខុសពីអំពើ ដែលក្រុមភេរវជន អាយស៊ីស ឬអាល់កៃដា ដែលបានបង្វឹក សកម្មជនរបស់ខ្លួនឲ្យស្ម័គ្រស្លាប់ ហ៊ានឱបគ្រាប់បែកធ្វើអត្តឃាត ដើម្បីសម្លាប់មនុស្សបែបភេរវកម្មតាមគោលដៅដែលពួកគេចង់ បាននោះទេ។

CMA_LongBanner

កាលពីមុន គេធ្លាប់តែលឺពាក្យស្ម័គ្រស្លាប់ចេញពីក្រុមជីហាត ដែលជាបណ្តាញភេរវជនអន្តរជាតិ។ ប៉ុន្តែឥឡូវនេះ លោក សម រង្ស៊ី ក៏កំពុងបង្កើតបណ្តាញភេរវជនស្ម័គ្រស្លាប់នៅកម្ពុជាផង ដែរ។

ប្រសិនបើ សម រង្ស៊ី បង្កើតបានសម្រេចមែននោះ មេភេរវជនរូបនេះច្បាស់ជាប្រើប្រាស់កូន ចៅរបស់ខ្លួនដែលស្ម័គ្រស្លាប់ទាំងនោះជាថ្នូរនឹងលុយ ១០០ ដុល្លារឲ្យចេញធ្វើសកម្មភាព នៅថ្ងៃទី ៩ វិច្ឆិកាខាងមុខក្នុងគោលបំណង៖

  • ទី១ ដើម្បីបង្កើតឲ្យមានអំពើ ភេរវកម្ម វឹកវរ ហិង្សាបង្ហូរឈាម និងឈានដល់មានការស្លាប់ មនុស្សដើម្បីជាលេសប្រកាសថា ខ្លួនមិនចូលស្រុកវីញដោយ សារតែអាជ្ញាធររដ្ឋាភិបាលប្រើអំពើហិង្សា។ ការប្រើលេស បែបនេះគឺគ្មានអ្វីក្រៅពីដើម្បីបិទបាំងភាពកំសាករបស់ខ្លួនដែល មិនហ៊ានវិលចូលស្រុកដូចពាក្យសន្យាក្អេងក្អាងរបស់ខ្លួនគាត់ នោះឡើយពីព្រោះពេលនេះ ទាំងសកម្មជនរបស់ សម រង្ស៊ី ផ្ទាល់ ទាំងពលរដ្ឋខ្មែរទូទៅ សឹងតែរកមិនបានអ្នកដែលហ៊ានជឿ ហ៊ានភ្នាល់ថា សម រង្ស៊ី ហ៊ានវិល ចូលស្រុកដូចមាត់គាត់ថានោះឡើយ។ ដូច្នេះលោក សម រង្ស៊ី ត្រូវតែបង្កើតផែនការសំរាប់ដកថយមិនចូលស្រុកដោយរកលេស សមស្របណាមួយដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលជា មនុស្សកំសាក។
  • ទី២៖ ដើម្បីទម្លាក់កំហុសទៅ លើសមត្ថកិច្ចរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាអ្នកប្រើអំពើហិង្សាទៅលើសកម្មជន របស់ខ្លួន ហើយស្រែកពីក្រៅប្រទេសឲ្យសហគមន៍អន្តរជាតិថ្កោលទោសនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចដែលសម រង្ស៊ី ធ្លាប់បានធ្វើជាហូរហែររួច មកហើយ។

ប៉ុន្តែពិតជាភ័ព្វសំណាងណាស់ដែលផែនការនេះត្រូវបានបែកធ្លាយដោយសារតែលោក សម រង្ស៊ីបានកំណត់តម្លៃជីវិតរបស់«សកម្មជនស្ម័គ្រស្លាប់ម្នាក់ត្រឹម ១០០ដុល្លារ ដែលថោកជាងជ្រូកខ្វៃមួយក្បាលទៅទៀត»។ នេះពិតជាមូលហេតុដែលបានធ្វើឲ្យសកម្មជននិងអ្នកគាំទ្រ សម រង្ស៊ី ជាច្រើនបានខឹងសម្បារចំពោះការប្រមាថជីវិតរបស់ពួកគេ។ មានសកម្មជនខ្លះថែមទាំង បាននិយាយដោយកំហឹងថា តម្លៃជីវិតសកម្មជនម្នាក់ដែលលោកប្រធានផ្តល់ឲ្យពិតជារឿងឈឺចាប់និយាយមិនចេញ ហើយក៏ បានសម្តែងនូវការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងដែលខំគាំទ្រលោក សម រង្ស៊ី កាលពីពេលកន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំយល់ថា រដ្ឋាភិបាលពិតជាក្តាប់បាននូវផែនការរបស់ សម រង្ស៊ី នេះ ហើយច្បាស់ជាមិនអាចអត់ ឱនឲ្យបានឡើយចំពោះផែនការភេរវកម្មមួយនេះ។

ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ដែលធ្លាប់ហែលឆ្លងកាត់ច្រើនរបប នយោបាយ ជាពិសេស ការរត់គេចគ្រាប់កាំភ្លើងនិងគ្រាប់បែក ដែលយន្តហោះអាមេរិកបានទម្លាក់ ក៏ដូចជាការឆ្លងកាត់របបឃោរឃៅកាប់សំលាប់ប្រជាជនឯងដោយពួក ប៉ុលពត និងចុងក្រោយនេះការរត់ភៀសខ្លួន ដោយភ្លើងសង្គ្រាមស៊ីវីល ខ្ញុំសំណូមពរយ៉ាងទទូចអោយអាជ្ញាធរមានសមត្ថកិច្ចត្រូវតែចាត់វិធានការក្តៅជាបន្ទាន់ទាំងចំពោះអ្នកផ្តួចផ្តើមគំនិត អ្នកទទួលផែនការនៅក្នុងប្រទេសនិងអ្នកពាក់ព័ន្ធផ្សេង ទៀតនៅក្នុងផែនការភេរវកម្មដ៏គ្រោះថ្នាក់នេះ។

ទោះយ៉ាងណា ខ្ញុំនៅតែយល់ថា សកម្មជនមួយចំនួនដែលបានចេញទៅទទួលផែនការកសាងកម្លាំងស្ម័គ្រស្លាប់ពីលោក សម រង្ស៊ី និងគូកនរបស់គាត់ ពិតជាមិនឆោតល្ងង់រហូតដល់ហ៊ានយក ជីវិតមនុស្សម្នាក់ទៅដូរនឹងលុយ១០០ដុល្លារនោះទេ។ ម៉្យាងវិញទៀត ខ្ញុំជឿជាក់ថាពួកគេក៏ពិតជានឹងបានរួចខ្លួនប្រសិនបើ បោះបង់ចោលនូវផែនការនេះ ឬចេញមកសារភាពចំពោះមុខអាជ្ញាធរ មានសមត្ថកិច្ចហើយប្រហែលជាអាចទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាលថែមទៀតផង ពីព្រោះពួកគេបានបង្ហាញនូវភាពថ្លៃថ្នូរនិងកិត្តិយសក្នុងការជួយ ការពារសេចក្តីសុខនិងអាយុជីវិត ប្រជាជន។

ផ្ទុយទៅវិញ បើសិនជាពួកគេនៅតែបន្តរឹងរូស ឬទៅចូលរួមក្នុងផែនការភេរវកម្មនោះ ពួកគេពិតជានឹងត្រូវសមត្ថកិច្ចចាត់វិធានការតាមច្បាប់ជាក់ជាមិនខានព្រោះ នេះជាបទល្មើសផ្តួលរំលំរដ្ឋាភិបាលតាមបញ្ជាស្រមោល សម រង្ស៊ី៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close