UI_LongBanner

អាល្លឺម៉ង់ ជំរុញអ៊ីរ៉ង់ ឲ្យផ្លាស់ប្តូរគំនិត លើការប្តេជ្ញានុយក្លេអ៊ែ

41

បរទេស៖ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា វាមិនទាន់ហួតពេលទេ ដែលអ៊ីរ៉ង់ត្រូវផ្លាស់ប្តូរគំនិត បន្ទាប់ពីទីក្រុងតេអេរ៉ង់បាននិយាយកាលពីមុននោះថា ខ្លួនបានបោះជំហានមួយបន្ថែមទៀត ឆ្ពោះទៅរកការបន្ធូរ បន្ថយការប្តេជ្ញា ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលបានធ្វើឡើងជាមួយ មហាអំណាចពិភពលោក កាលពីឆ្នាំ២០១៥។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់មួយរូប បាននិយាយប្រាប់សន្និសីទកាសែតនៅក្នុងទីក្រុងប៊ែកឡាំងដូច្នេះថា “យើងជំរុញប្រទេសអ៊ីរ៉ង់មិនឲ្យធ្វើឲ្យស្ថានភាព កាន់តែមានសភាពធ្ងន់ធ្ងរបន្ថែមទៀត ហើយវាមិនទាន់ហួសពេលនៅឡើយទេ ដែលប្រទេសអ៊ីរ៉ង់បោះបង់ចោលផ្លូវខុស ដែលខ្លួនបានចាប់យក”។

CMA_LongBanner

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអង្គារថា ទីក្រុងតេអេរ៉ង់នឹងកាត់បន្ថយការប្តេជ្ញាក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥របស់ខ្លួនបន្ថែមទៀត ប្រសិនបើបណ្ដាប្រទេសអឺរ៉ុប មិនធ្វើសកម្មភាពសង្គ្រោះកិច្ចព្រមព្រៀងនោះ នៅត្រឹមថ្ងៃព្រហស្បតិ៍នោះទេ ប៉ុន្តែថា នេះមិនមែនមានន័យថាបញ្ចប់ការពិភាក្សាគ្នានោះទេ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close