UI_LongBanner

ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចខេត្តឈៀងរ៉ៃចាប់ខ្លួន ជាមួយនឹងប្រាក់ក្លែងក្លាយជិត ១លានដុល្លារ

118

ថៃ៖ ម៉ាសារ៉ាត នីទីសាក់យ៉ុតធីន ត្រូវបានចាប់ខ្លួនចំពោះការមានប្រាក់ដុល្លារ ជិត៣០លានបាត(៩៩០.០០០ដុល្លារ)។ការចាប់ខ្លួន ស្ត្រីថៃម្នាក់ត្រូវបានធ្វើឡើងក្នុងខេត្តឈៀងរ៉ៃ ជាប់ព្រំដែនខាងជើង កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែកញ្ញា ក្នុងពេលព្យាយាមលក់ប្រាក់ដុល្លារក្លែងក្លាយ។

ស្ត្រីនេះនៅតែអះអាងថាអត់ដឹងរឿងអី និងថាលុយទាំងនេះមិនជារបស់ខ្លួនទេ តែគាត់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការដែលប៉ូលិសបន្លំខ្លួនជាអ្នកទិញប្រាក់ដុល្លារក្លែងក្លាយ។ ដោយបន្លំធ្វើជាអ្នកទិញ ម៉ាសារ៉ាត នីទីសាក់យ៉ុតធីន បាននាំប៉ូលិសបង្កប់ទៅកាន់ផ្ទះរបស់ខ្លួននិងបង្ហាញលុយដុល្លារក្លែងក្លាយព្រមទាំងទឹកគីមី ប្រើសំរាប់លាងសម្អាតទឹកខ្មៅលើក្រដាសប្រាក់។

ប៉ូលិសផ្សេងទៀតបានបង្ហាញខ្លួនជាមួយនឹងដីកាឆែកឆេរ និងបានចាប់ឃាត់ខ្លួនម៉ាសារ៉ាត ហើយរឹបអូសប្រាក់ដុល្លារក្លែងក្លាយ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close