UI_LongBanner

រដ្ឋាភិបាលហុងកុង ថ្កោលទោសសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ក្រុមបាតុករ ជ្រុលនិយម

64

ហុងកុង៖ រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសក្រុងហុងកុង បានថ្កោលទោសយ៉ាងខ្លាំងចំពោះ សកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ក្រុមបាតុករជ្រុលនិយមមួយចំនួន នៅក្នុងតំបន់ Prince Edward, Mong Kok និងតំបន់ Yau Ma Tei កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសៅរ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលហុងកុង ក៏បាន ព្រមានទុកជាមុនដែរថា ប៉ូលិសក្រុងហុងកុង នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារ សុវត្ថិភាព និងសិទ្ធិរបស់មន្ត្រីរដ្ឋ។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា ក្រោយការប្រមូលផ្ដុំធ្វើ បាតុកម្មនៅក្នុងតំបន់ទាំង៣ខាងលើ កាលពីល្ងាចថ្ងៃសុក្រ ក្រុមបាតុករជ្រុលនិយមមួយចំនួន បានវាយប្រហារលើស្ថានីយប៉ូលិស, បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងបង្កការរំខានដល់សេវាដឹក ជញ្ជូននៅតាមស្ថានីយរថភ្លើង ដែលនេះគឺជាទង្វើរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅតែបន្តធ្វើបាតកម្មតវ៉ាដដែល បើទោះជា រដ្ឋាភិបាលក្រុងហុងកុង ប្រកាសលុបចោលជាផ្លូវការនូវសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យ ទៅកាន់ចិនដីគោក ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close