UI_LongBanner

អារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួម ជំរុញឲ្យរដ្ឋាភិបាលយេម៉ែន និងពួកបះបោរ ឈប់ប្រយុទ្ធគ្នា

27

បរទេស៖ អារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានធ្វើការអំពាវនាវ ឲ្យក្រុមបះបោរយេម៉ែន និងរដ្ឋាភិបាលដែលអន្តរជាតិ ទទួលស្គាល់របស់លោកប្រធានាធិបតី Abd-Rabbu Mansour Hadi ផ្អាកគ្រប់សកម្មភាពយោធាទាំងអស់ នៅក្នុងប្រទេសយេម៉ែនភាគខាងត្បូង។

សេចក្តីថ្លែងការណ៍រួមមួយគ្នា ធ្វើឡើងដោយប្រទេស នៅតំបន់ឈូងសមុទ្រទាំងពីរ ដែលជាអ្នកដឹកនាំ កងកម្លាំងចម្រុះអារ៉ាប់ កំពុងប្រយុទ្ធនឹងពួកឧទ្ទាមហូធី ដែលគំាទ្រដោយអ៊ីរ៉ង់ បានអំពាវនាវឲ្យក្រុមបះបោរ ដែលគាំទ្រដោយសហភាពអារ៉ាប់រួម និងរដ្ឋាភិបាល ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ត្រៀមរៀបចំ សម្រាប់កិច្ចពិភាក្សា ដ៏មានអំណោយផលមួយ ដើម្បីបញ្ចប់វិបត្តិ រវាងសម្ព័ន្ធមិត្តបន្ទាប់បន្សំទាំងពីរ។

គួរបញ្ជាក់ថា សង្គ្រាមនៅតំបន់ ភាគខាងត្បូងប្រទេសយេម៉ែន បានបើកឲ្យមានសមរភូមិជួរមុខថ្មីមួយ ដែលអាចធ្វើឲ្យ មានការបំផ្លិចបំផ្លាញ ប្រទេសយេម៉ែនថែមទៀត និងគម្រាមកំហែង ធ្វើឲ្យកាន់តែស្មុគស្មាញឡើង នូវកិច្ចប្រឹងប្រែង អង្គការសហប្រជាជាតិ ក្នុងការបញ្ចប់សង្គ្រាម ដែលមានការប្រយុទ្ធគ្នាជាច្រើនក្រុម៕

អត្ថបទដែលជាប់ទាក់ទង
Open

Close