UI_LongBanner

កូរ៉េខាងជេីង បន្ដបាញ់មីស៊ីល ២គ្រាប់ទៀតចូលក្នុងសមុទ្រខាងកេីត

24

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល រយៈចម្ងាយខ្លីចំនួន ២គ្រាប់ទៀតពីតំបន់​ភាគខាងលិច ឆ្ពោះទៅសមុទ្រខាងកើត នៅថ្ងៃអង្គារនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសកុម្មុយនិស្ត មួយនេះ បានស្នើសុំបន្ត កិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក។

អគ្គសេនាធិការចម្រុះ (JCS) បានឲ្យដឹងថាគ្រាប់កាំភ្លើង ត្រូវបានគេបាញ់ នៅម៉ោង ៦ និង ៥៣ នាទីព្រឹក និងម៉ោង៧និង១២នាទីព្រឹក ពីតំបន់នានា នៅក្នុងទីក្រុង Kaechon ខេត្ត South Pyongan ដែលមានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រខាងជើង រដ្ឋធានីព្យុងយ៉ាង ក្នុងទិសដៅងាយៗ។

JCS បានឲ្យដឹងទៀតថា មីស៊ីលទាំងពីរបានហោះ ចម្ងាយប្រហែល ៣៣០គីឡូម៉ែត្រ ដោយបន្ថែមថាអាជ្ញាធរ ស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងវិភាគប្រភេទ ពិតប្រាកដរបស់មីស៊ីល ប៉ុន្ដែគេមិនទាន់ដឹងភ្លាមៗទេ ថាតើគ្រាប់មីស៊ីលទាំងពីរ បានហោះចូល សមុទ្រខាងកើត ឬយ៉ាងណា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close