UI_LongBanner

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ៖ អ៊ីរ៉ង់ មានកន្លែងអភិវឌ្ឍ ផលិតអាវុធ នុយក្លេអ៊ែ សម្ងាត់ នៅទីក្រុង Abadeh

34

បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេស អ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍ នៅថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ កំពុងតែធ្វើការអភិវឌ្ឍ ផលិតអាវុធនុយក្លេអ៊ែ នៅកន្លែងសម្ងាត់មួយ ស្ថិតនៅជិតទីក្រុង Abadeh ប៉ុន្តែថា ទីក្រុងតេអេរ៉ង់ បានបំផ្លាញទីតាំងអគារនោះ បន្ទាប់ពីដឹងថា វាត្រូវបានគេតាមដានដឹង។

ដោយបង្ហាញរូបភាព ពីអាកាសនៃអគារតូចៗជាច្រើន ដែលរួមទាំងកូអរដោនេ របស់ពួកវាផង ដែលលោកនិយាយថា ត្រូវបានគេថតនៅបរិវេណ អគារទីក្រុង Abadeh កាលពីចុងខែមិថុនា ឆ្នាំ២០១៩ លោក Netanyahu បាននិយាយក្នុងសុន្ទរកថាដូច្នេះថា “នៅក្នុងទីតាំងនេះ ប្រទេសអ៊ីរ៉ង់បានធ្វើការពិសោធន៍ ដើម្បីអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ”។

CMA_LongBanner

ប៉ុន្តែលោកបានលើកឡើងបង្ហាញ នូវរូបភាពមួយគេថត ក្នុងពេលមួយខែក្រោយមក ដែលមិនឃើញមានអគារទាំងអស់នោះទៀត ហើយមានប្រសាសន៍ថា “នៅពេលអ៊ីរ៉ង់ដឹងថា យើងបានរកឃើញទីតាំងនោះ នេះហើយជាអ្វីដែលពួកគេបានធ្វើ គឺពួកគេបានបំផ្លាញចោលទីតាំងនោះ ពួកគេបានលុបបំបាត់វាចោល”៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close