UI_LongBanner

ខឹងឪពុកក្មេកយកកាំបិតគ្រវីត្រូវខ្លួន និងកូនស្រី ទាញដំបងដែកវាយសងឪពុកក្មេកវិញ រយះក្បាល១៥ថ្នេរ

52

ភ្នំពេញ៖ បុរសជាឪពុកក្មេកយកកាំបិតកែច្នៃមកគ្រវីគ្រវាត់លេង បណ្ដាលឲ្យត្រូវចំបុរសជាកូនប្រសា និងត្រូវចំថ្ពាល់កូនស្រីរបស់ខ្លួន ក៏ស្ទុះទៅទាញបងដែកតាន់មួយ វាយឪពុកក្មេករយះក្បាលដេរចំនួន១៥ថ្នេរ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានចុះទៅជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេណផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ហេង តុលា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ សម្ភារៈបន្សល់ទុក កំណាត់ដែកតាន់មូល០១ដើមប៉ុនមេដៃ ប្រវែង៧តឹក។ ចំណែកជនរងគ្រោះ ឈ្មោះ ហាង វិចិត្រ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ត្រូវជាឪពុកក្មេកជនដៃដល់ ស្នាក់នៅផ្ទះជាមួយគ្នាសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែ នសុខ (ត្រូវជាឪពុកក្មេកជនដៃដល់ របួសចំលើក្បាលចំហៀងខាងឆ្វេង ដេរចំនួន១៥ថ្នេរ) ។ សម្ភារៈបន្សល់ទុក៖ កំណាត់ដែកតាន់មូល០១ដើមប៉ុនមេដៃ ប្រវែង៧តឹក ។

CMA_LongBanner

មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ត្រូវជាកូនប្រសារ និងឪពុកក្មេក រស់នៅក្នុងផ្ទះជាមួយគ្នា ហើយជនសង្ស័យកំពុងអង្គុយផឹកស៊ីជាមួយប្អូន ។ ស្របពេលនោះជនសង្ស័យមកដល់ផ្ទះ ជនរងគ្រោះជាឪពុកក្មេកបានយកកាំបិតកែច្នៃមកគ្រវីគ្រវាត់លេង បណ្ដាលឲ្យត្រូវចំបុរសជាកូនប្រសា និងត្រូវចំថ្ពាល់កូនស្រីរបស់ខ្លួន ក៏ស្ទុះទៅទាញបងដែកតាន់មួយ វាយឪពុកក្មេករយះក្បាលដេរចំនួន១៥ថ្នេរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close