UI_LongBanner

កូរ៉េខាងត្បូង កំពុងព្រួយ បារម្ភខ្លាំង ចំពោះការបាញ់មីស៊ីល របស់កូរ៉េខាងជើង បើទោះជាក្រុងព្យុងយ៉ាង ស្នើបន្ដកិច្ចចរចា ជាមួយអាមេរិក

31

សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់កូរ៉េខាងត្បូង (NSC) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង នៅថ្ងៃអង្គារនេះអំពីការ បាញ់បង្ហោះគ្រាប់មីស៊ីលចុងក្រោយ របស់កូរ៉េខាងជើងទៅកាន់សមុទ្រខាងកើត បើទោះបីជាក្រុងព្យុងយ៉ាង បានស្នើបន្ដកិច្ចចរចានុយក្លេអ៊ែរ ជាមួយអាមេរក នៅចុងខែកញ្ញានេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា គណៈកម្មាធិការអចិន្រ្តៃយ៍ NSC បានកោះប្រជុំបន្ទាន់ លើខ្សែអាត់វីដេអូ បន្ទាន់មួយក្រោម អធិបតីភាពលោកជុង អ៊ីយយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិប្រធានាធិបតី។

CMA_LongBanner

សមាជិករបស់ខ្លួនបានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំងដែលថា កូរ៉េខាងជើង កំពុងបន្តបាញ់បង្ហោះមីស៊ីលរយៈចម្ងាយខ្លីចាប់តាំងពីខែឧសភា មក៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close