UI_LongBanner

អាមេរិក-កូរ៉េខាងជើង កំពុងសិក្សាពីការបន្ដ កិច្ចចរចានុយក្លេអ៊ែរឡើងវិញ បើទោះជាមានការប្រឈមច្រើន នាពេលអនាគត

30

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងស្ថិតនៅលើដំណើរការ ដើម្បីបន្តកិច្ចពិភាក្សានុយក្លេអ៊ែររបស់ពួកគេ នៅខែនេះ ខណៈដែលក្រុងព្យុងយ៉ាង បានផ្តល់ការវិលត្រឡប់ ទៅរកការសន្ទនាឡើងវិញ បន្ទាប់ពីការលើកឡើង ម្តងហើយម្តងទៀត របស់ទីក្រុងវ៉ាស៊ីនតោន ដែលមានការព្រមាន លាក់បាំងយ៉ាងខ្លាំង។

អនុរដ្ឋមន្រ្តី ក្រសួងការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា របបនេះមានឆន្ទៈក្នុងការពិភាក្សា “នៅពេលវេលា និងទីកន្លែងដែលត្រូវព្រមព្រៀងគ្នា នៅចុងខែកញ្ញា” ដោយបន្ធូរបន្ថយការសង្ស័យ អំពីការប្តេជ្ញាចិត្តរបស់ក្រុងព្យុងយ៉ាង ក្នុងកិច្ចចរចា បន្ទាប់ពីមានប្រតិកម្មខឹងសម្បារបស់ខ្លួន ចំពោះសមយុទ្ធយោធា រវាងកូរ៉េខាងត្បូង – អាមេរិក កាលពីខែមុន។

ការផ្តោតសំខាន់របស់កូរ៉េខាងជើង ឆ្ពោះទៅរកការសន្ទនាបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានលេីកឡេីងពីការធានាសន្តិសុខ និងឱកាសសេដ្ឋកិច្ច សម្រាប់ប្រទេសកូរ៉េខាងជើងដែលគ្មាននុយក្លេអ៊ែរស្របពេលដែលពួកគេបានលើកឡើងពីលទ្ធភាពនៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលកំពុងស្វែងរក ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលអាចធ្វើឱ្យឃ្លាំងអាវុធរបស់រដ្ឋ មួយនេះធ្លាក់ចុះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close