UI_LongBanner

ស្រីស្អាត២នាក់ ! ប៊ិះអស់រថយន្តទំនើង១គ្រឿង ក្រោយបុរសចិនបបួលទៅលេងផ្ទះ…

578

ភ្នំពេញ ៖ នារីរូបស្រស់២នាក់ ក្រោយចេញពីកម្មវិធីជប់លៀងមិត្តភក្តិ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បានបបួលពួកនាងទៅលេងកន្លែងស្នាក់នៅរបស់គេ ។ ពេលទៅដល់ បុរសជាជនជាតិចិននោះ បានខ្ចីរថយន្តរបស់ពួកនាង បើកចេញទៅក្រៅបាត់ឈឹង ធ្វើឲ្យនាង ភ័យស្លន់ស្លោ ក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចមូលដ្ឋាន ឲ្យមកជួយអន្តរាគមន៍តែម្តង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៣៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកែវចន្តា កែងផ្លូវមេគង្គ នៅក្បែរម៉ាស៊ីនបូមទឹក ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

នារីរងគ្រោះឈ្មោះ ដាលីន អាយុ៣១ឆ្នាំ មុខរបរ ជាអ្នកលក់ដូរតាមអនឡាញ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ពួកនាងបាននាំគ្នាទៅធ្វើខួបកំណើតមិត្តភក្តិ នៅក្នុងសណ្ឋាគារ “រីវើលផាលេស” នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្នុងនោះ ក៏មានមិត្តភក្តិប្រុសៗ ជាជនជាតិចិន ចំនួន៤នាក់ ផងដែរ ។ លុះពេលចប់កម្មវិធី មានបុរសជនជាតិចិនម្នាក់ បានបបួលពួកនាងមកលេងកន្លែងស្នាក់នៅរបស់គេ នៅចំណុចកើតហេតុខាងលើ។

CMA_LongBanner

នារីខាងលើបន្តថា ពេលមកដល់ បុរសចិននោះបានខ្ចីរថយន្តរបស់នាង ម៉ាក MG Plus ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BA-7268 ជិះចេញទៅក្រៅមួយភ្លែត ស្រាប់តែបាត់ឈឹង ធ្វើឲ្យនាងភ្ញាក់ខ្លួនព្រើត សង្ស័យតែបុរសចិននោះស៊ីដាច់រថយន្ត ក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចអន្តរាគមន៍ រហូតជិត១ម៉ោង ទើបបុរសចិនខាងលើ បានបើកយករថយន្តត្រឡប់មកវិញ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីបុរសចិននោះយករថយន្តត្រឡប់មកវិញ នារីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងអ្វីទេ ហើយបានបើករថយន្តត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close