UI_LongBanner

ឆ្លងចរន្តអគ្គិសនីឆេះផ្សារឃ្លាំងរំសេវ បំផ្លាញតូបលក់ដូរ៤០តូប

52

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានកេីតឡេីងឆាបឆេះតូបក្នុងផ្សារឃ្លាំងរំសេវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្សារឃ្លាំងរំសេវ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញអគ្គីភ័យបានឆេះផ្តេីមចេញពីតូបលេខ២០២ ២០៤ និង២០៥ ដែលជាតូបលក់ទូរស័ព្ទខាងមុខគេភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡេីងៗដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ព្រោះតូបនីមួយៗជាប់សោរ។

សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់វេលាម៉ោង១២និង២០នាទីទេីបអគ្គិភ័យរលត់ទៅវិញ ទាំងស្រុង។ ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងទេីបអាចគ្រប់គ្រង់បាន។

CMA_LongBanner

សមត្ថកិច្ចបានបន្តថា ចំនួនតូបដែលឆាបឆេះនោះចំនួន៤០តូបទាំងស្រុងចំណែកសំភារះដែលខូចខាតមិនអាចប៉ាន់ស្មានដឹងពីចំនួនអោយពិតប្រកដនោះទេ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close