UI_LongBanner

បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករឺម៉កពីក្រោយពេញទំហឹងបណ្តាលឱ្យបោកក្បាលស្លាប់និងកន្លែងភ្លាមៗ

71

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករឺម៉កដឹកបន្លែរមួយគ្រឿងពីក្រោយពេញទំហឹង ចំណែករឺម៉កដឹកបន្លែរបានបន្តដំណើរទៅមុខបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចចុងស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សពជនរងគ្រោះមានឈ្មោះ តន សុភារ៉ាប៉ាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិព្រែកកែវ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល។

CMA_LongBanner

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BF-1921ធ្វើដំណើរចុះពីលើស្ពានអាកាសទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុង ប្រយ័ត្នបានជ្រុលទៅបុករឺម៉កដឹកបន្លែរមួយគ្រឿងនៅខាងមុខពីក្រោយពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលនិងថ្នល់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ចំណែករឺម៉កដឹកបន្លែរបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នទុកប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចដឹកយកទៅតម្កល់ទៅទុកនៅវត្តទឹកថ្លា ទុកប្រគល់ជូនទៅសាច់ញាតិយកទៅស្រុកកំណើធ្វើបុណ្យតាមប្រពៃណី៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close