UI_LongBanner

នាវាទេសចរណ៍ GENTING DREAM នាំភ្ញៀវទេសចរជិត ៤ពាន់នាក់ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ

53

ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ GENTING DREAM បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៤.០០០នាក់ មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ កាលពីថ្ងៃអង្គារ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

នាវាទេសចរណ៍ GENTING DREAM មានសញ្ជាតិ BAHAMAS បណ្តោយប្រវែង ៣៣៥.៣៥ម៉ែត្រ ទទឹង ៣៩.៧៦ម៉ែត្រ និងជម្រៅទឹក ៨.៦ម៉ែត្រ។ នាវានេះ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ មកពីប្រទេស MALAYSIA ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

CMA_LongBanner

នាវា GENTING DREAM មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង៧យប់ថ្ងៃដដែល។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា GENTING DREAM មានចំនួនសរុប ៣.៥៩៤នាក់ ស្រី ២.០៣៨នាក់ មាន ២៥សញ្ជាតិ និងមាននាវិកសរុបចំនួន ១.៧៨៤នាក់ ស្រី ៥០៨នាក់ និងមាន ២៩សញ្ជាតិ៕ ដោយ៖ វ៉ើន កញ្ញា

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close