UI_LongBanner

ទីតាំងភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី សមត្ថកិច្ចចុះបង្ក្រាបហើយ

38

រតនគិរី៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ទីតាំងភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ដឹកនាំដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបហើយ។

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងមានសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ម៉ូតូគ្រប់ម៉ាកចំនួន ២៧គ្រឿង, ទូរទស្សន៍ LED ចំនួន ៣គ្រឿង, ម៉ាស៊ីកត់ឆ្នោត ១គ្រឿង និងក្តារកត់កន្ទុយលេខ២ ព្រមទាំងបាននាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត។

CMA_LongBanner

លោកនាយការិយាល័យកំរិតស្រាលរូបនេះ បន្តថា ម្ចាស់ទីតាំងភ្នាល់ជល់មាន់តាមអនឡាញមាន ឈ្មោះ ប៊ូយ ធីង៉ុកហា ជាជនជាតិវៀតណាម។ កន្លងមកសមត្ថកិច្ច បានចុះធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាច្រើន លើកច្រើនសាររួចមកហើយ តែម្ចាស់ទីតាំងខាងលើនេះ មិនគោរពតាមទើបឈានដល់ការបង្រ្កាបនាថ្ងៃនេះ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងអ្នកពាក់ព័ន្ធ និងល្បែងខាងលើបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីចាត់ការតាមនីតិវិធីច្បាប់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close