UI_LongBanner

វិមានក្រឹមឡាំងនាថ្ងៃអង្គារសប្តាហ៍នេះច្រានចោល ព័ត៌មានដែលថាមានចារជនអាមេរិក នៅក្នុងជួររដ្ឋាភិបាលរុស្ស៊ី

33

ម៉ូស្គូ៖ នៅរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានឱ្យដឹងថា វិមានក្រឹមឡាំងនាថ្ងៃអង្គារសប្តាហ៍នេះបានច្រានចោល ព័ត៌មានដែលថាមានចារជនអាមេរិក នៅក្នុងជួររដ្ឋាភិបាលរុស្ស៊ី។

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក រួមមានទាំង New York Times និង CNN បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានរំដោះ យកគិញសម្ងាត់របស់ខ្លួនម្នាក់ដោយជោគជ័យកាលពីឆ្នាំ២០១៧ បន្ទាប់ពីជនរូបនោះបានស៊ើបការណ៍នៅក្នុងជួររដ្ឋាភិបាលរុស្ស៊ី។

CMA_LongBanner

នៅថ្ងៃអង្គារសប្តាហ៍នេះ បណ្តាញផ្សព្វផ្សាយក្នុងប្រទេសរុស្ស៊ីផ្ទាល់ ក៏បានអះអាងថា បុគ្គលម្នាក់នោះឈ្មោះ Oleg Smolenkov ដែល ជាគិញរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានបម្រើការងារជាជំនួយការរបស់មន្រ្តីជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោក Smolenkov និងគ្រួសារស្រាប់តែបាត់ដំណឹង កំឡុងពេលសម្រាក លំហែកាយ នៅប្រទេស Montenegro កាលពីខែមិថុនា ឆ្នាំ២០១៧។

បើតាមការអ្នកនាំពាក្យវិមានក្រឹមឡាំងរុស្ស៊ី លោក Dmitry Peskov គឺពិតជាមានបុគ្គលឈ្មោះ Smolenkov នៅ ក្នុង វិមានក្រឹមឡាំងមែន ប៉ុន្តែតួនាទីរបស់ជនរូបនោះ គឺជាតួនាទីតូចតាចប៉ុណ្ណោះ ដែលពុំមានការធ្វើទំនាក់ទំនងជាមួយលោក ពូទីន ឡើយ។ យ៉ាងណាមិញ លោក Peskov មិនអាចបញ្ជាក់ថា លោក Smolenkov ជាគិញសម្ងាត់របស់ CIA មែនឬក៏អត់ទេ ប៉ុន្តែ លោកបានច្រានចោល សេចក្តីរាយការណ៍ព័ត៌មាននានាដែលពាក់ព័ន្ធរឿងនេះ ថាជាការសន្និដ្ឋានគ្មានមូលដ្ឋាន និងជាការប្រឌិត ឡើង។ លោក Peskov បានបន្តថា លោក Smolenkov ត្រូវបានបណ្តេញចេញពីតួនាទី កាលពីប៉ុន្មានឆ្នាំមុន ហើយមិនដឹងជនរូប នោះ ទៅដល់ណាឡើយ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close