UI_LongBanner

ការនាំចេញ របស់កូរ៉េខាងត្បូង កើនឡើង ៧,២ភាគរយរយៈពេល ១០ថ្ងៃដំបូងនៃខែកញ្ញា

30

សេអ៊ូល៖ ទិន្នន័យគយបានបង្ហាញ នៅថ្ងៃពុធនេះថាការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ៧,២ ភាគរយក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែកញ្ញា ដោយសារការកើនឡើង នៃការដឹកជញ្ជូនឧបករណ៍ ទំនាក់ទំនងឥតខ្សែ និងរថយន្តដឹកអ្នកដំណើរ។

យោងតាមសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញរបស់ប្រទេសនេះមានចំនួន ១៥ ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែកញ្ញាបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំនួន ១៣,៩ ពាន់លានដុល្លារ។

CMA_LongBanner

តាមរយៈផលិតផលការនាំចេញឧបករណ៍ទំនាក់ទំនងឥតខ្សែ និងរថយន្តដឹកអ្នកដំណើរ បានកើនឡើង ១០៥,៦ ភាគរយ និង ២០,៧ ភាគរយរៀងៗគ្នា។ ទន្ទឹមនឹងនេះការនាំចេញទៅក្រៅនៃគ្រឿងអេឡិចត្រូនិច និងផលិតផលប្រេង បានធ្លាក់ចុះ ៣៣,៣ ភាគរយ និង ៣,៧ ភាគរយរៀងៗគ្នា៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close